ប្រធានាធិបតីអាមេរិកអំពាវនាវឲ្យការឆ្ពោះទៅពិភពលោកមួយគ្មាអាវុធនុយក្លេអ៊ែរ

ប្រធានាធិបតីអាមេរិកអំពាវនាវឲ្យការឆ្ពោះទៅពិភពលោកមួយគ្មាអាវុធនុយក្លេអ៊ែរ - ảnh 1
ប្រធានាធិបតីអាមេរិកលោក Barack Obama ជួបលោក Shigeaki Mori ជាជនរងគ្រោះមួយរូបដែលរស់នៅបានក្រោយពីគ្រោះមហន្តរាយគ្រាប់បែកបរិមាណូ (រូបថត៖AFP/TTXVN)

(VOVworld) - បន្ទាប់ពីបញ្ចប់សន្និសីទកំពូលក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍
ជួរមុខ (G៧) នាថ្ងៃទី២៧ ឧសភា ប្រធានាធិបតីអាមេរិកលោក Barack Obama បាន
ធ្វើដំណើរទៅកាន់ទីក្រុង Hiroshima របស់ជប៉ុន។ថ្លែងមតិនៅសួនឧទ្យានរំលឹក
វិញ្ញាណក្ខ័នសន្តិភាព Hiroshima លោក Obama បានអះអាងជាថ្មីម្ដងទៀតនូវការ
សន្យាឆ្ពោះទៅពិភពលោកមួយគ្មានអាវុធនុយក្លេអ៊ែរ។ប្រធានាធិបតីរូបនេះបាន
អំពាវនាវឲ្យប្រទេសនានាដែលមានអាវុធនុយក្លេអ៊ែរត្រូវមានភាពក្លាហានឆ្លងផុតពី
ការភ័យខ្លាចដើម្បីឆ្ពោះទៅពិភពលោកមួយគ្មានអាវុធនុយក្លេអ៊ែរ។លោកក៏បាន
អះអាងថា ពិភពលោកទាំងមូលមានការទទួលខុសត្រូវក្នុងការរាំងស្កាត់អ្វីៗ ដែល
បានកើតមានឡើងនៅទីក្រុង Hiroshima មុននេះ៧០ឆ្នាំ ព្រមទាំងចាត់ទុកថា ការ
រំលឹកខឡើងវិញនាថ្ងៃទី៦ សីហាឆ្នាំ១៩៤៥​ ជាទិវាដែលអាមេរិកទម្លាក់គ្រាប់បែក
បរិមាណូទៅលើទីក្រុងនេះ មិនទាន់សាបរលាបនៅឡើយទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ