ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង

(VOVWORLD) - នាព្រឹកថ្ងៃទី១៨ ខែមីនា នៅវិមានប្រធានរដ្ឋ លោកលឿង គឿង ប្រធានរដ្ឋវៀតណាម បានទទួលជួបឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងដូមីនីកា ដែលអញ្ជើញ
មកជូនសារតាំងនៅពេលចូលកាន់តំណែងនៅប្រទេសវៀតណាម។
ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង - ảnh 1លោកប្រធានរដ្ឋលឿង គឿង ទទួលជួបលោកស្រី ទូច សុផារត្ន ឯកអគ្គរាជទូតកម្ពុជា និងគណៈប្រតិភូ។ (រូបថត៖ VOV)

ទទួលជួបឯកអគ្គរាជទូតកម្ពុជា លោកស្រី ទូច សុផារត្ន ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានសម្តែងទំនុកចិត្តថា ជាមួយនឹងបទពិសោធន៍ការទូតរបស់ខ្លួន លោកស្រីឯកអគ្គរាជទូតនឹងមានការរួមចំណែកជាវិជ្ជមានជាច្រើនក្នុងការជំរុញទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែងរវាងប្រទេសទាំងពីរ។

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង - ảnh 2លោកប្រធានរដ្ឋ លឿង គឿង ទទួលជួបឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត លោក Thammer Mohammed Al Gosaibi។ (រូបថត៖ VOV)

ទទួលជួបឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត លោក Thammer Mohammed Al Gosaibi លោកប្រធានរដ្ឋបានអះអាងថា វៀតណាមវាយតម្លៃខ្ពស់ចំពោះតួនាទី និងឋានៈរបស់អារ៉ាប៊ីសាអូឌីតនៅក្នុងតំបន់ ជាពិសេសនៅក្នុងពិភពអារ៉ាប់និងឥស្លាម។ លោកប្រធានរដ្ឋបានសម្ដែងនូវបំណងនិងជំនឿជាក់ថា សន្តិភាព និងស្ថិរភាពនឹងត្រូវបានស្តារឡើងវិញក្នុងពេលឆាប់ៗនេះនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងតំបន់មជ្ឈិមបូព៌ា។

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង - ảnh 3លោក Jean-Francois Harvey ឯកអគ្គរដ្ឋទូតដូមីនីកាប្រគល់សារតាំងជូនប្រធានរដ្ឋវៀតណាម។ (រូបថត៖ VOV)

ដោយអបអរសាទរលោក Jean-Francois Harvey ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតដំបូងគេរបស់ដូមីនីកាប្រចាំនៅវៀតណាម លោកប្រធានរដ្ឋ លឿង គឿង បានស្នើឱ្យលោកឯកអគ្គរដ្ឋទូតសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាម ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ជាពិសេសក្នុងការលើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងស្នើឲ្យដូមីនីកាជួយគាំទ្រវៀតណាមក្នុងការពង្រឹងទំនាក់ទំនងជាមួយសហគមន៍បណ្ដាប្រទេសការ៉ាប៊ីន (CARICOM) ផងដែរ។

បណ្ដាឯកអគ្គរដ្ឋទូតបានអបអរសាទរប្រទេសវៀតណាមចំពោះការសម្រេចប្រកបដោយជោគជ័យនូវការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ នាថ្ងៃទី១៥ ខែមីនាកន្លងទៅ ព្រមទាំងបានអបអរសាទរវៀតណាមចំពោះសមិទ្ធផលដែលសម្រេចបាន ជាពិសេសអត្រាកំណើនស្ថិរភាព ដែលឈានដល់ជាង ៨% ក្នុងឆ្នាំ២០២៥ និងឆ្ពោះទៅរកគោលដៅកំណើនពីរខ្ទង់នៅក្នុងប៉ុន្មានឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ