ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីស្រីលង្កាលោក Ranil Wickremesingh
![ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីស្រីលង្កាលោក Ranil Wickremesingh - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2017_04_18/tran dai quang.jpg) |
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយ
នាយករដ្ឋមន្រ្តីស្រីលង្កាលោក Ranil Wickremesinghe (TTXVN) |
(VOVworld)_នាល្ងាចថ្ងៃទី ១៧ មេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានទទួលជួបសន្ទនាជាមួយ នាយករដ្ឋមន្រ្តីស្រីលង្កាលោក Ranil Wickremesinghe ដែលកំពុងបំពេញទស្សនកិច្ចកាងារជាផ្លូវការនៅវៀតណាមតាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ។ វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចរចរចារវាងនាយករដ្ឋមន្ត្រីទាំងពីររូប ប្រធានរដ្ឋលោក Tran Dai Quang ជឿជាក់ថាខ្លឹមសារនិងការតំរង់ទិសដៅដែលនាយករដ្ឋមន្ត្រីទាំងពីរបានពិភាក្សាគ្នានោះមានអត្ថន័យដ៏សំខាន់ បង្កើតជាកម្លាំងចលករ និងឱកាសសហប្រតិបត្តិការថ្មី នាំទំនាក់ទំនងនៃប្រទេសទាំងពីរអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាជាងទៀត សក្តិសមនឹង សក្តានុភាពនិងការសន្យារបស់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ។
រីឯខ្លួនវិញ នាយករដ្ឋមន្រ្តីស្រីលង្កាលោក Ranil Wickremesinghe បានឲ្យដឹងថា ស្រីលង្កាកំពុងពិចារណាគាំទ្រវៀតណាមឈរឈ្មោះជាសមាជិក នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និង គាំទ្របេក្ខភាពរបស់វៀតណាមឈរឈ្មោះជាអគ្គនាយកយូណេស្កូ អាណត្តិ ២០១៧- ២០២១ ។ នាយករដ្ឋមន្រ្តី លោក Ranil Wickremesinghe បានឲ្យដឹងថា ភាគីទាំងពីរ សម្រេចបានលទ្ធផលជាច្រើន ដោយមានគោលដៅជំរុញទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ។ នាយករដ្ឋមន្រ្តីស្រីលង្កាចាត់ទុកការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ី ក្នុងនោះមាន អាស៊ីអាគ្នេយ៍គឺមានសារៈសំខាន់យ៉ាងខ្លាំងតាមនោះនឹងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមនៃប្រទេសនីមួយៗ៕