ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន អញ្ជើញជួបប្រាស្រ័យជាមួយសហគមន៍ជនវៀតណាមនៅជប៉ុន

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៧ ខែធ្នូ នៅខេត្ត Nagasaki ប្រធានរដ្ឋសភាវៀត ណាម លោក ត្រឹន ថាញ់ មិន និងលោកជំទាវបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិ បាល និងបុគ្គលិកនៃស្ថានអគ្គកុងស៊ុលវៀត ណាមប្រចាំនៅ Fukuoka និងតំណាងសហគមន៍ ជនវៀតណាមប្រចាំប្រទេសជប៉ុន។

ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន អញ្ជើញជួបប្រាស្រ័យជាមួយសហគមន៍ជនវៀតណាមនៅជប៉ុន - ảnh 1ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន ជួបជាមួយសហគមន៍វៀតណាមនៅជប៉ុន (រូបថត៖ VOV)

ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិន បានចាត់ទុកថា ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុនលើកនេះ មានគោលបំណងបន្តអនុវត្តគោលនយោបាយការបរទេសរបស់បក្ស ពង្រឹងនិងពង្រីកយ៉ាងសកម្មនូវមូលដ្ឋានគ្រឹះនៃទំនាក់ទំនងនយោបាយ ជំរុញទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងរវាងវៀតណាមនិងជប៉ុនលើគ្រប់វិស័យ។ លោកប្រធានរដ្ឋសភា ជម្រាបជូនប្រជាពលរដ្ឋអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងប្រទេស; សង្ឃឹមថា ប្រជាជននឹងបន្តលើកកម្ពស់ស្មារតីសាមគ្គីភាព គាំទ្រគ្នាទៅវិញទៅមក និងគោរពតាមច្បាប់នៃប្រទេសម្ចាស់ផ្ទះ។ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន មានប្រសាសន៍ ថា៖ “គោលនយោបាយឥតងាក់រេរបស់បក្ស រដ្ឋ តែងតែយកចិត្តទុកដាក់ចំពោះសហគមន៍ជនវៀតណាមនៅក្រៅប្រទេស ដែលជាចំណែកមិនអាចកាត់ផ្តាច់បានរបស់ប្រជាជនវៀតណាម។ ការិយាល័យនយោបាយបានចេញសេចក្តីសន្និដ្ឋានកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ស្តីពីកិច្ចការសម្រាប់ជនវៀតណាម នៅក្រៅប្រទេសក្នុងស្ថានភាពថ្មី។ រដ្ឋាភិបាលមានសេចក្តីសម្រេចចិត្តដោះស្រាយការលំបាកនិងបញ្ហា របស់សហគមន៍វៀត ណាមនៅបរទេស”។

ដោយទទួលយករាល់អនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ថា លោកនឹងប្រគល់ឲ្យគណៈកម្មការជំនាញ ពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិចារណា និងដោះស្រាយរាល់ការលំបាក និងឧបសគ្គនានា ដើម្បីបង្កើតលក្ខខណ្ឌអំណោយ ផលជូនប្រជាពលរដ្ឋ សហគមន៍ជនវៀតណាមនៅជប៉ុនបន្តរួមវិភាគទានបន្ថែមទៀតដល់មាតុភូមិ និងប្រទេសជាតិ ហើយជាស្ពានដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ