ប្រធានរដ្ឋសភាវៀតណាមចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក
|
ប្រធានរដ្ឋសភាវៀតណាមចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក |
(VOV)_នាព្រឹកថ្ងៃទី៦កញ្ញា (តាមម៉ោងវៀតណាម) ប្រធានរដ្ឋសភា លោក
Nguyen Sinh Hung បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ទៅកាន់
ទីក្រុងវ៉ាស៊ីនតោន ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក។
មកដល់ទីក្រុងវ៉ាស៊ីនតោន ប្រធានរដ្ឋសភា Nguyen Sinh Hung បានទៅសាក
សួរសុខទុក្ខ និងជួបសំណះសំណាលជាមួយកម្មាភិបាល បុគ្គិលិក ស្ថានទូតវៀត
ណាម ប្រចាំនៅអាមេរិក។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា Nguyen Sinh Hung បានអះអាងថា៖ គោលដៅរបស់ដំណើរទស្សនកិច្ចលើកនេះនៅអាមេរិក របស់គណៈ
ប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម គឺធ្វើស៊ីជំរៅ និងបើកទូលាយទំនាក់ទំនងដៃគូ
លើគ្រប់វិស័យ រវាងប្រទេសទាំងពីរ លើកកំពស់ទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេស
ទាំងពីរ។ លោក Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖ បណ្ដាវិស័យសហប្រតិបត្តិ
ការសំខាន់ជួរមុខ រវាងវៀតណាម-អាមេរិក នោះគឺ៖នយោបាយ សេដ្ឋកិច្ច ពាណិជ្ជ
កម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
តាមគំរោង គណៈប្រតិភូរដ្ឋសភានឹងមានជំនួបសន្ទនាជាមួយប្រធានអចិន្ត្រៃយ៍
គិត្តយសព្រឹទ្ធសភាអាមេរិក លោក Patrick Leahy ប្រធានសភាជាន់ទាបអាមេរិក លោក
John Boehner ប្រធានគណៈកម្មាធិការយោធា ព្រឹទ្ធសមាជិក លោក John Mc Cain និង
ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry ៕