ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃលើអនាគតសេដ្ឋកិច្ចរបស់វៀតណាម

(VOVWORLD) - នៅថ្ងៃទី១១ ខែមករា គេហទំព័រ intellinews.com បានចុះផ្សាយរបាយការណ៍ទស្សនវិស័យវៀតណាមឆ្នាំ ២០២៦ របស់ bne IntelliNews (ដែលជាប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ផ្នែកព័ត៌មានសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងនយោបាយនៅក្នុងទីផ្សារដែលទើបលេចចេញ  មានទីស្នាក់ការនៅអាល្លឺម៉ង់) ដោយបញ្ជាក់ថា ឆ្នាំ ២០២៥នេះ បានឃើញច្បាស់ពីការផ្លាស់ប្តូរដ៏សំខាន់ ទាំងនៅក្នុងសក្ដានុពលសេដ្ឋកិច្ច និងកំណែទម្រង់ស្ថាប័ន។ រដ្ឋាភិបាលវៀតណាមបានអនុវត្តផែនការបង្រួមរដ្ឋបាលនិងវិមជ្ឈការ  ដោយរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព និងគណនេយ្យភាព។
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃលើអនាគតសេដ្ឋកិច្ចរបស់វៀតណាម - ảnh 1ផ្ទុកនិងរុះរើទំនិញក្នុងកុងតឺន័រនៅកំពង់ផែថ្មីសៃហ្គន (រូបថត៖ ហុងដាត/TTXVN)

វៀតណាមបានពន្លឿនកំណែទម្រង់ដែលផ្សាភ្ជាប់យ៉ាងជិតស្និទ្ធ ជាមួយនឹងរបៀបវារៈសេដ្ឋកិច្ច ដោយជួយពន្លឿនការចេញសេចក្តីសម្រេចចិត្ត និងបង្កើនប្រសិទ្ធភាពនៃវិស័យសាធារណៈ ដែលជាកត្តាសំខាន់ៗ សម្រាប់ការរក្សាកំណើន និងការអភិវឌ្ឍ។ ដូច្នេះ សេដ្ឋកិច្ចវៀតណាមសម្រេចបានលទ្ធផលគួរឱ្យចាប់អារម្មណ៍នៅឆ្នាំ២០២៥។

របាយការណ៍នេះកត់សម្គាល់ថា ថវិកាឆ្នាំ២០២៦ របស់វៀតណាមគូសបញ្ជាក់ពីក្របខ័ណ្ឌសារពើពន្ធសកម្ម;  ផ្តល់អាទិភាពដល់ការបែងចែកថវិកាសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល និងកម្មវិធីនវានុវត្តន៍ពាក់ព័ន្ធ។ ប្រការនេះបង្ហាញពីមហិច្ឆតារបស់វៀតណាមក្នុងការផ្លាស់ប្តូរពីកម្លាំងជំរុញកំណើនប្រពៃណី ទៅជាសេដ្ឋកិច្ចពុទ្ធិ និងបច្ចេកវិទ្យា ស្របតាមគោលដៅផ្លាស់ប្តូររចនាសម្ព័ន្ធកាន់តែទូលំទូលាយជាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ