ផលិតផល OCOP របស់តំបន់ដីសណ្តទន្លេក្រហមត្រូវបានឧទ្ទេសនាមនិងផ្សព្វផ្សាយនៅទីក្រុងហៃផុង
(VOVWORLD) - នាថ្ងៃទី ២៨ ខែវិច្ឆិកា នៅទីក្រុងហៃផុង បានប្រព្រឹត្តទៅពិធីបើកការតាំងពិព័រណ៍ និងឧទ្ទេសនាមនីវផលិតផលប្រចាំតំបន់របស់ទីក្រុងហៃផុង រួមទាំងរបស់ខេត្តនិងក្រុងនានានៅក្នុងតំបន់ដីសណ្តទន្លេក្រហម ឆ្នាំ ២០២៥។
បើកកម្មវិធីតាំងបង្ហាញ និងណែនាំផលិតផលប្រពៃណីរបស់ទីក្រុង Hai Phong និងខេត្ត ទីក្រុងនានាក្នុងតំបន់ដីសណ្តទន្លេក្រហមក្នុងឆ្នាំ ២០២៥។ (រូបថត៖ VOV) |
កម្មវិធីនេះបានដាក់តាំងបង្ហាញស្តង់ចំនួន ២២ ដោយណែនាំផលិតផលកសិកម្ម ទំនិញប្រើប្រាស់ ឱសថបុរាណ អាហារកែច្នៃ... ផលិតផល OCOP (កម្មវិធីជាតិ ឃុំមួយផលិតផលមួយ) របស់ទីក្រុងហៃផុង និងខេត្ត ក្រុងចំនួន ៦ ដែលចំណុះសម្ព័ន្ធសហករណ៍ដីសណ្តទន្លេក្រហម រួមមាន៖ ទីក្រុងហាណូយ ថៃង្វៀន ហឹងអៀន បាក់និញ និញប៊ិញ និងក្វាងនិញ។ និយាយអំពីកម្មវិធីនេះ អ្នកស្រី ត្រឹនធី ធូ ប្រជាជនម្នាក់រស់នៅទីក្រុងហៃផុងបានឲ្យដឹងថា៖
“ខ្ញុំឃើញថា ផលិតផលនៅទីនេះមានភាពចម្រុះណាស់ ហើយផលិតផលទាំងនេះស្ទើរតែទាំងអស់ត្រូវបានបញ្ជាក់ជាផលិតផល OCOP។ នៅពេលទិញបាននូវផលិតផលដែលមានប្រភពដើមច្បាស់លាស់ អ្នកប្រើប្រាស់នឹងនរចិត្ត ពីព្រោះឥឡូវនេះ និន្នាការទិញទំនិញគឺឆ្ពោះទៅរកគុណភាព និងធានាសុខភាព។
កម្មវិធីតាំងបង្ហាញនិងណែនាំផលិតផលប្រចាំរបស់ទីក្រុងហៃផុង និងខេត្ត ក្រុងនានាក្នុងតំបន់ដីសណ្តទន្លេក្រហម ប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២៨ ខែវិច្ឆិកា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា) នៅសង្កាត់ ហ៊ុងបាង (Hong Bang) ទីក្រុងហៃផុង៕