លោកអគ្គលេខាបក្ស តូ ឡឹម ចូលរួមកិច្ចប្រជុំរវាងអ្នកបោះឆ្នោតនិងបេក្ខជនសមាជិកសភានីតិកាលទី១៦
Van Hieu -  
(VOVWORLD) - នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្តវៀត ណាមលោក តូ ឡឹម រួមជាមួយក្រុមបេក្ខជនសម្រាប់តំណែងសមាជិកសភានៃមណ្ឌលបោះឆ្នោតលេខ១ គណៈប្រតិភូសមាជិកសភាទីក្រុងហាណូយ បានអញ្ជើញចូលរួមកិច្ចប្រជុំរវាងអ្នកបោះឆ្នោត និងបេក្ខជនសម្រាប់តំណែងសមាជិកសភានីតិកាលទី១៦ អាណត្តិ២០២៦-២០៣១។
លោកអគ្គលេខាបក្ស តូ ឡឹម ចូលរួមកិច្ចប្រជុំរវាងអ្នកបោះឆ្នោតនិងបេក្ខជនសមាជិកសភានីតិកាលទី១៦។ (រូបថត៖ Van Hieu/VOV) |
អញ្ជើញបង្ហាញពីកម្មវិធីសកម្មភាព ប្រសិនបើត្រូវបានអ្នកបោះឆ្នោតបោះឆ្នោតជ្រើសរើសជាសមាជិកសភានីតិកាលទី១៦ លោកអគ្គលេខាបក្ស តូ ឡឹម បានសន្យាថានឹងបំពេញការទទួលខុសត្រូវរបស់សមាជិកសភាយ៉ាងពេញលេញ ចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា និងការសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិតាមសមត្ថកិច្ចរបស់រដ្ឋសភា ដោយធានាថា គោលនយោបាយដែលត្រូវបានចេញផ្សាយ នឹងស្របតាមស្ថានភាពជាក់ស្តែង ស្របតាមឆន្ទៈរបស់ប្រជាជន មានចក្ខុវិស័យយុទ្ធសាស្ត្រ និងមានលក្ខណៈអាចធ្វើទៅបានខ្ពស់។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា៖
លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅក្នុងកិច្ចប្រជុំ។ (រូបថត៖ Van Hieu/VOV) |
“បន្តរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកបោះឆ្នោតនៃរដ្ឋធានី ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អ្នកបោះឆ្នោត ផ្ទៀងស្តាប់ ក្រេបយកមតិយោបល់ គំនិត និងបំណងប្រាថ្នាស្របច្បាប់របស់អ្នកបោះឆ្នោតយ៉ាងពេញលេញ និងស្មោះត្រង់ ឆ្លុះបញ្ចាំងដល់រដ្ឋសភា និងអាជ្ញាធរពាក់ព័ន្ធដោយទាន់ពេលវេលា ដើម្បីពិចារណា និងដោះស្រាយ។ សម្រាប់អ្នកបោះឆ្នោតនៃទីក្រុងហាណូយ ដែលជាមជ្ឈមណ្ឌលនយោបាយ និងរដ្ឋបាលជាតិ ហើយក៏ជាប៉ូលកំណើនដ៏សំខាន់ទាំងផ្នែកសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នោះ ខ្ញុំយកចិត្តទុកដាក់ពិសេសដល់ការក្រេបយកមតិយោបល់ដ៏ស៊ីជម្រៅពីអ្នកបោះឆ្នោត ដែលឆ្លុះបញ្ចាំងពីកង្វល់ និងបំណងប្រាថ្នាស្របច្បាប់ ក៏ដូចជាការផ្ដល់មតិដោយផ្ទាល់ដល់ការបង្កើតទិសដៅយុទ្ធសាស្ត្រអំពីការសុក្រិតស្ថាប័ន និងការបង្កើនគុណភាពអភិបាលកិច្ចអភិវឌ្ឍន៍របស់រដ្ឋធានី និងប្រទេសទាំងមូល”។
ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ Van Hieu/VOV) |
នៅក្នុងកិច្ចប្រជុំជាមួយអ្នកបោះឆ្នោតនេះផងដែរ លោកអគ្គលេខាបក្សក៏បានផ្ដល់ចម្លើយយ៉ាងស្មោះត្រង់ចំពោះសំណួរពីអ្នកបោះឆ្នោតនៃទីក្រុងហាណូយលើបញ្ហាជាច្រើន ដូចជា៖ ការដោះស្រាយការបំពុលបរិស្ថាន ការកែទម្រង់ជាមូលដ្ឋាននិងទូលំទូលាយលើការអប់រំ ការអនុវត្តគោលនយោបាយកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីនីយកម្ម និងពិធិធកម្ម ដើម្បីធានាផលប្រយោជន៍ជាតិ ខណៈពេលដែលរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍ៕
Van Hieu