ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុនៅតំបន់ដីសណ្តទន្លេ Cuu Long

(VOVWORLD) - បញ្ហាបម្រែបម្រួលអាកាសធាតុប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ដីសណ្តទន្លេ Cuu Long។

នារសៀលថ្ងៃទី២១ ខែតុលា ក្នុងសន្និសីទអ្នកបច្ចេកវិទ្យាបរិស្ថានលើកទី១២ ក្នុងទម្រង់អនឡាញ ស្តីពី "ការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាពអំពីបរិស្ថាននៅអាស៊ីនិងប៉ាស៊ីហ្វិក" ដែលរៀបចំដោយកម្មវិធីតាំងទីលំនៅរបស់មនុស្សនៃអង្គការ សហប្រជាជាតិ (UN-Habitat) នាយកវិទ្យាស្ថានយុទ្ធសាស្ត្រ និងគោលនយោបាយស្តីពីធនធានធម្មជាតិ និងបរិស្ថាន (ក្រសួងធនធានធម្មជាតិ និងបរិស្ថាន) លោក Nguyen Dinh Tho បានឲ្យដឹងថា វិទ្យាស្ថានកំពុងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើការប្រមូលផលទឹកភ្លៀង ការចម្រោះទឹក និងបច្ចេកវិទ្យាឆ្នេរសមុទ្រសមសម្រប ដើម្បីបម្រើការងារប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុនៅតំបន់ដីសណ្តទន្លេ Cuu Long។

យោងតាមអគ្គនាយកលោក Nguyen Dinh Tho បានឲ្យដឹងថា តំបន់ដីសណ្តទន្លេ Cuu Long ជាតំបន់ផលិតកសិកម្មនិងជនផលធំជាងគេនៅវៀតណាម ដោយមានកម្លាំងពលករប្រមាណ ១០,៣ លាននាក់ ស្មើនឹងជាង ១៣% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជាតិ គិតតែផ្នែកជលផលប៉ុណ្ណោះ។ បញ្ហាបម្រែបម្រួលអាកាសធាតុប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ដីសណ្តទន្លេ Cuu Long។

ដើម្បីដោះស្រាយបញ្ហាទាំងនេះ លោកប្រធានវិទ្យាស្ថាន Nguyen Dinh Tho បានឲ្យដឹងថា ក្រសួងធនធានធម្មជាតិ និងបរិស្ថានបានអនុវត្តគម្រោង "ការកែលម្អភាពធន់ ការអភិវឌ្ឍការតាំងទីលំនៅរបស់មនុស្ស និងបរិស្ថានវិទ្យាដែលតភ្ជាប់និងនិរន្តរភាព តាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅតំបន់ឆ្នេរនៃដីសណ្ដទន្លេ Cuu Long; ដែលផ្តោតលើការដោះស្រាយបញ្ហាបរិស្ថាន សេដ្ឋកិច្ច និងសង្គមក្នុងឃុំចំនួន ៣ នៃខេត្ត Tra Vinh និងខេត្ត Bac Lieu៕

ប្រតិកម្មទៅវិញ

ផ្សេងៗ