ពណ៌ររបស់វៀតណាមនៅទិវាបុណ្យពហុវប្បធម៌នៅទីក្រុង Brussels
|
ពណ៌ររបស់វៀតណាមនៅទិវាបុណ្យពហុវប្បធម៌នៅទីក្រុង Brussels (Image: VNA) |
(VOVworld) – ទិវាបុណ្យពហុវប្បធម៌បានប្រព្រឹត្តទៅនៅទីលាន La Bourse
'នៅទីក្រុង Brussels របស់បែលហ្ស៊ីក នាថ្ងៃទី ៧ ឧសភា ដោយមានការចូលរួម
របស់ប្រទេសចំនួន ៣០ លើពិភពលោក។ ស្ថានទូតវៀតណាមប្រចាំនៅ
បែលហ្ស៊ីកបានសហការជាមួយអគ្គសមាគមជនវៀតណាមនៅបែលហ្ស៊ីកបាន
ចូលរួមទិវាបុណ្យនេះដោយមានកម្មវិធីឧទ្ទេសនាមម្ហូបអាហាររបស់វៀតណាម។
ទិវាបុណ្យនេះត្រូវបានរៀបចំឡើងសំដៅលើកដម្កើងតំលៃវប្បធម៌ប្រពៃណីរបស់
សហគមន៍ប្រជាជនដែលកំពុងរស់នៅនៅបែលហ្ស៊ីក។ តាមរយៈនោះ ភ្ញៀវទេស
ចរអាចគយគន់ភាពសម្បូរបែបនិងវិសេសវិសាលរបស់ខឿនវប្បធម៌និមួយលើ
ពិភពលោក៕