ពិធីបើកមហោស្រពវៀតណាម-ជប៉ុនឆ្នាំ២០២២

(VOVWORLD) - ក្រៅពីការសម្ដែងសិល្បៈដ៏វិសេសវិសាល និងពិព័រណ៌ស្តង់ទំនិញនានានោះ ក្នុងក្របខ័ណ្ឌនៃមហោស្រពនេះ ក៏មានសិក្ខាសាលា និងកិច្ចសន្ទនាជាច្រើនអំពីការអប់រំ ទេសចរណ៍ និងកីឡា។
ពិធីបើកមហោស្រពវៀតណាម-ជប៉ុនឆ្នាំ២០២២ - ảnh 1ពិធីបើកមហោស្រពវៀតណាម-ជប៉ុនឆ្នាំ២០២២

មហោស្រពវៀតណាម-ជប៉ុនឆ្នាំ២០២២បានបើកនាយប់ថ្ងៃទី១៤ខែកក្កដានៅទីក្រុង Da Nang។ មហោស្រពនេះបានប្រព្រឹត្តទៅដោយមានសកម្មភាពវប្បធម៌ដ៏សម្បូរបែប ជាច្រើន បានប្រមូលផ្តុំសហគ្រាស អង្គការ និងបុគ្គលចូលរួមយ៉ាងច្រើនកុះករ។ ក្រៅពីការសម្ដែងសិល្បៈដ៏វិសេសវិសាល និងពិព័រណ៌ស្តង់ទំនិញនានានោះ ក្នុងក្របខ័ណ្ឌនៃមហោស្រពនេះ ក៏មានសិក្ខាសាលា និងកិច្ចសន្ទនាជាច្រើនអំពីការអប់រំ ទេសចរណ៍ និងកីឡា។ ក្នុងរយៈពេល ៤ យប់នៃមហោស្រពចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២២ គណៈចាត់តាំងបានឧទ្ទេសនាមអំពីលក្ខណៈវប្បធម៌ សិល្បៈដ៏វិសេសវិសាលរបស់ប្រទេសទាំងពីរ វៀតណាម និងជប៉ុន។ លោកស្រី Ngo Thi Kim Yen អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ប្រធានគណៈចាត់តាំងមហោស្រពបានឲ្យដឹងថា៖

“នាងខ្ញុំសង្ឃឹមថាមិត្តទាំងអស់គ្នានឹងសម្ដែងឱ្យអស់ពីសមត្ថភាពដើម្បីឧទ្ទេសនាមដល់មិត្តភក្តិ និងភ្ញៀវទេសចរណ៍អំពីលក្ខណៈស្រស់ស្អាត លេចធ្លោអំពីវប្បធម៌របស់ភាគីនីមួយៗ។ តាមនោះ យើងអាចយល់ដឹងពីគ្នា ជិតស្និទ្ធនឹងគ្នា និងស្រឡាញ់ប្រទេសជាតិ និងមនុស្សជាតិ។ នេះគឺជាបុព្វបទសម្រាប់យើងកសាងកិច្ចសហប្រតិបត្តិការឲ្យស៊ីជម្រៅបន្ថែមទៀតលើវិស័យជាច្រើននាពេលអនាគតផងដែរ”។

មហោស្រពនេះគឺជាសកម្មភាពឆ្ពោះទៅពិធីរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងជប៉ុន (ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ១៩៧៣ - ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ