ភាគហ៊ុនភាវូបនីយកម្មដើម្បីគ្រប់គ្រងសហគ្រាសប្រកបដោយប្រសិទ្ធិភាពនិងជាក់ស្ដែង
.jpg) |
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc |
(VOV)_នារសៀលថ្ងៃទី៦ធ្នូ នៅទីក្រុងហាណូយនាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសន្និសីទទូទាំងប្រទេស អនុវត្តការងាររៀប
ចំ និងផ្លាស់ប្តូរថ្មីអង្គភាពអាជីវកម្មរដ្ឋ ដំណាក់កាលពី ២០១៦-២០២០។នេះជាសន្និសីទ
សំខាន់ សំដៅវាយតំលៃអំពីស្ថានភាពរៀបចំ ផ្លាស់ប្តូរថ្មី និងកំណែរទម្រង់អង្គភាពអា
ជីវកម្មរដ្ឋ ដំណាក់កាល២០១១-២០១៥ និងនាំចេញដំណោះស្រាយជំរុញដំណើការរៀបចំ
ផ្លាស់ប្តូរថ្មី និងកំណែរទម្រង់អង្គភាពអាជីវកម្មរដ្ឋ ដំណាក់កាល ២០១៦-២០២០ប្រកប
ដោយប្រសិទ្ធិភាព និងជាក់ស្ដែងថែមទៀត។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក
Nguyen Xuan Phuc បានអះអាងថា៖
“ ភារកិច្ចដើមដំបូង គឺត្រូវកំណត់ថាវិស័យណាជាវិស័យដែលបានរដ្ឋត្រូវក្តាប់
ជាប់ និងវិស័យណាជាវិស័យដែលរដ្ឋត្រូវដកចេញ។ ទស្សនះបញ្ជាណែនាំគឺវិស័យផល
ប្រយោជន៍សាធារណះ និងវិស័យបរាជ័យរបស់ទីផ្សារ គឺរដ្ឋត្រូវក្តាប់ជាប់និងបញ្ជាណែ
នាំ។ ហើយវិស័យផ្សេងៗ រដ្ឋត្រូវដកចេញតាមអត្រាសមស្រប។ យោងតាមស្មារតីនេះ
យើងត្រូវអនុវត្តយ៉ាងហ្មត់ចត់ដើម្បីត្រៀមរៀបចំអោយដំណើការភាគហ៊ុនភាវូបនីយកម្ម៕”