មជ្ឈដ្ឋានមន្ត្រីរុស្ស៊ីបានឆ្ងល់អំពីផែនការដកកងទ័ពចេញពីប្រទេសស៊ីរីរបស់អាមេរិក
(VOVWORLD) - ប្រទេសរុស្ស៊ីបានឆ្ងល់អំពីផែនការរបស់អាមេរិកក្នុងការដកទាហានទាំងស្រុងចេញពីសមរភូមិស៊ីរី។ ថ្លែងមតិនាថ្ងៃទី ៩ ខែមករា អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergei Ryabkov បានលើកច្បាស់ថា៖ «ការដកកងទ័ព អាមេរិកចេញពីប្រទេសស៊ីរីនឹងទទួលផលប៉ះពាល់ពីកត្តាផ្សេងៗ។
ទាហាអាមេរិកនៅភូមិ Darbasiyah ភាគខាងជើងប្រទេសស៊ីរី |
យើងខ្ញុំអាចឃើញថាសេចក្តីប្រកាសស្តីអំពីការសម្រេចចិត្តដកកម្លាំងនេះ ត្រូវបានពន្យល់តាមរបៀបរបស់រដ្ឋអំណាចអាមេរិក ហើយក៏ត្រូវបានតំណាងរដ្ឋអំណាចនេះពន្យល់ ផងដែរ។» អ្នកការទូតរុស្ស៊ីក៏បានឲ្យដឹងថានៅទីក្រុងវ៉ាស៊ីនតោន គោលជំហររបស់អ្នកគាំទ្រចំពោះការរក្សាវត្តមានយោធាខុសច្បាប់របស់អាមេរិកនៅប្រទេសស៊ីរីគឺពិតជាខ្លាំងមែនទែន។ លោកក៏បានសំដែងដោយមិនទាន់ច្បាស់ថាតើវត្តមាននេះអាចត្រូវបានគំណត់ជាអ្វី ហើយតើវានឹងបើកចំហរជាសាធារណៈឬរក្សាជាសម្ងាត់ដែរឬទេ៕