មណ្ឌលកេរ្ត៍ដំណែល Pho Hien ត្រូវបានរៀបចំណាត់ថ្នាក់កេរ្តិ៍ដំណែលជាតិពិសេស
|
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងដំណាងបណ្ដាក្រសួង ស្ថាប័នមជ្ឈឹម តំបន់ និងប្រជាជនក្នុងខេត្ត Hung Yen ជាច្រើនកុះករបានចូលរួមពិធី |
(VOV)_ខេត្ត Hung Yen ( ភាគខាងជើងវៀតណាម) បានរៀបចំពិធីទទួលប័ណ្ណ
ចុះបញ្ជីកេរ្តិ៍ដំណែលជាតិពិសេស សំរាប់មណ្ឌលកេរ្ត៍ដំណែល Pho Hien និងបើក
ពិធីបុណ្យវប្បធម៌ប្រជាប្រិយ Pho Hien ឆ្នាំ ២០១៥។ ប្រធានរដ្ឋវៀតណាម លោក
Truong Tan Sang និងដំណាងបណ្ដាក្រសួង ស្ថាប័នមជ្ឈឹម តំបន់ និងប្រជាជនក្នុង
ខេត្ត Hung Yen ជាច្រើនកុះករបានចូលរួមពិធីនេះ។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រី
ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោកស្រី Dang Thi Bich Lien
បានសង្កត់ធ្ងន់ថា៖ មណ្ឌលកេរ្ត៍ដំណែល Pho Hien មិនត្រឹមតែជាកេរ្តិ៍ដំណែលមាន
តំលៃមិនអាចកាត់ថ្លៃបានប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យអប់រំ ប្រពៃណី សំរាប់
ជំនាន់ក្រោយៗ រួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍នៅក្នុងនិងក្រៅប្រទេស ខេត្ត
Hung Yen ត្រូវប្រមូលផ្តុំបង្កើនការឃោសនាអោយប្រជាជន អំពីមោទនភាពស្រុក
កំណើត លាតត្រដាងអនុវត្តក្រុមគំរោងការណ៍អភិរក្សអោយទាន់ពេលវេលាធ្វើ
អោយ Pho Hien ក្លាយទៅជាទីមកដល់ទេសចរណ៍គួរអោយទាក់ទាញបំផុត៕