យុវជនវៀតណាមនិងកូរ៉េខាងត្បូងបង្កើនការជួបប្រាស្រ័យមិត្តភាព

យុវជនវៀតណាមនិងកូរ៉េខាងត្បូងបង្កើនការជួបប្រាស្រ័យមិត្តភាព - ảnh 1
រូបថតៈ អ៊ីនធើណែត


(VOVworld)-សំដៅលាតត្រដាងបណ្តាគំរោងការជួបប្រាស្រ័យយុវជន មូលនិធិ ជួបប្រាស្រ័យអន្តរជាតិកូរ៉េខាងត្បូង បានរៀបចំកម្មវិធីជួបប្រាស្រ័យសហប្រតិបត្តិ
ការ និងរៀនសូត្របទពិសោធន៍នៅកូរ៉េខាងត្បូង សម្រាប់ក្រុមយុវជនវៀតណាម
ក្នុងរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី២៦មេសាឆ្នាំ២០១៥។ កម្មវិធីនេះ ត្រូវបានអនុវត្តចាប់តាំងពី ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ វៀតណាមនិងកូរ៉េខាងត្បូង
ព្រមព្រៀងគ្នា អំពីការបង្កើនថែមទៀត ការជួបប្រាស្រ័យរវាងយុវជននៃប្រទេស​ទាំងពីរ សំដៅកសាងការយល់ដឹង និងមនោសញ្ចេតនារវាងប្រជាជននៃប្រទេស ទាំងពីរនា
ខែកញ្ញាឆ្នាំ២០១៣។ លោក Doan Duc Hao អនុប្រធាននាយក ដ្ឋាន ទទួលបន្ទុក
ការងារយុវជននៃក្រសួងមហាផ្ទៃ និងជាប្រធានក្រុមយុវជន វៀតណាមទៅជួបប្រា
ស្រ័យលើកនេះ បានឲ្យដឹងថា គណៈប្រតិភូនឹងមាន សកម្មភាពដូចជា ផ្ទៀងស្តាប់
អំពីបណ្តាប្រធានបទ ស្តីពី “កសិកម្មនិងការអភិវឌ្ឍន៍ សេដ្ឋកិច្ចកូរ៉េខាងត្បូង”និង “អ្នកដឹកនាំជាមួយកំណែទម្រង់សង្គមកសិកម្ម”ជាដើម។ គណៈប្រតិភូនឹងទៅទស្ស
នា សិក្សារៀនសូត្របទពិសោធន៍ជាក់ស្តែង អំពីការ កសាងជនបទថ្មីនៅតំបន់មួយ
ចំនួនរបស់កូរ៉េខាងត្បូងទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ