 |
រដ្ឋសភាពិភាគ្សាលើគំរោងច្បាប់សហករណ៍(វិសោធនកម្ម) |
VOV- នាព្រឹកថ្ងៃទី១៩មិថុនា ក្រោមអធិបតីភាពរបស់អនុប្រធានរដ្ឋសភាវៀត
ណាម Nguyen Thi Kim Ngan រដ្ឋសភាបានពិភាគ្សានៅសាលប្រជុំអំពីគំរោងច្បាប់សហករណ៍(វិសោធនកម្ម)។ ការអភិវឌ្ឍន៍សហករជាគោលការណ៍ដ៏
ធំធេងរបស់បក្សនិងរដ្ឋ សំដៅនាំដំបន់សហករណ៍និយាយដោយឡែកនិង
សមាសភាពសេដ្ឋកិច្ចសមូហភាពនិយាយរួមអភិវឌ្ឍន៍ដ៏ទូលំទូលាយនិងមាន
តួនាទីសំខាន់ក្នុងខឿនសេដ្ឋកិច្ចប្រទេសជាតិ។ មតិមួយចំនួនបានស្នើរលប់
ចោលជំពូកស្ដីពីសម្ព័ន្ធភាពសហករណ៍ដែលបានកំណត់ក្នុងពង្រាងច្បាប់ តែ
ត្រូវការកំណត់សម្ព័ន្ធសហករជាអង្គការសមាគមន៍ដំណាងនិងការពារសិទ្ធិ
ប្រយោជន៍សំរាប់សហករ សម្ព័ន្ធសហករណ៍និងសកម្មភាពតាមការកំណត់របស់ ច្បាប់ចូលជាធរមានស្ដីពីសមាគមន៍។ លោកLe Dac Lam សមាជិកសភាមណ្ឌល
Binh Thuan បានលើកមតិថា៖ “បើគិតអំពីផ្នែកសេដ្ឋកិច្ចសហករណ៍មិនមានការរួមចំណែកច្រើនឡើយ ប៉ុន្តែត្រូវទទួលស្គាល់ថាសហករណ៍មានចរិតលក្ខណៈប្រសិទ្ធភាពសង្គមខ្ពស់។ នោះ
ពិតប្រាកដជាកត្តាសង្គមនិយមក្នុងខឿនសេដ្ឋកិច្ចទីផ្សារ។ ដូច្នេះក្នុងពង្រាងច្បាប់
នេះខ្ញុំស្នើរត្រូវសង្កត់ធ្ងន់ទៅលើចរិតលក្ខណៈល្អ ប្រសិទ្ធភាពសង្គមរបស់
សហករណ៍។ ខ្ញុំមូលមតិជាឯកឆ័ន្ទជាមួយពង្រាងច្បាប់លើកនេះបានលើកឡើង យ៉ាងច្បាស់នូវគោលនយោបាយអាទិភាព ជួយឧបត្ថម្ភរបស់រដ្ឋចំពោះសហករ។ នេះជាក្របខ័ណ្ឌគតិយុតសារវន្តសំដៅបង្កលក្ខណៈសំរាប់សហករណ៍ធ្វើសកម្មភាព អភិវឌ្ឍន៍យ៉ាងម្ចាស់ការរឹងមាំ៕”