រំលឹកខួបអនុស្សាវរីយ៍លើកទី៨៩នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម
|
លោក Dinh The Huynh ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមបានវាយតំលៃ
ខ្ពស់ចំពោះរាល់ការខំប្រឹងប្រែងនិងសមិទ្ធិដែលវិទ្យុសម្លេងវៀតណាមដែលដណ្ដើមបាន (VOV) |
Vovworld-នាព្រឹកថ្ងៃទី២០មិថុនា មកទស្សនានិងជូនពរវិទ្យុសម្លេងវៀតណាមក្នុងឱកាសរំលឹកខួបលើកទី៨៩នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម លោក Dinh
The Huynh សមាជិកការិយាល័យនយោបាយនិងជា ប្រធានគណៈកម្មាធិការ
ឃោសនាអប់រំមជ្ឈឹមបានវាយតំលៃខ្ពស់ចំពោះរាល់ការខំប្រឹងប្រែងនិងសមិទ្ធិដែល
វិទ្យុសម្លេងវៀតណាមដែលដណ្ដើមបានក្នុងឆ្នកន្លងមក។ លោក Dinh The Huynh
បានអះអាងថាវិទ្យុសម្លេងវៀតណាមជាស្ថាប័នឃោសនាសំខាន់ជួរមុខរបស់បក្ស
រដ្ឋនិងប្រជាជន។ វិទ្យុសម្លេងវៀតណាមបាននាំសម្លេងរបស់បក្សរដ្ឋប្រជាជនវៀត
ណាមទៅកាន់មហាជនក្នុងប្រទេសនិងមិត្តភក្តិអន្តរជាតិជនរួមជាតិវៀតណាមនៅ
ឯបរទេស។
“វិទ្យុសម្លេងវៀតណាមត្រូវកសាងជួរកម្មាភិបាលមានឬទ្ធានុភាពមាំមួនខាង
នយោបាយវិជ្ជាជីវៈពូកែខាងឯកទេសនិពន្ធបានបណ្ដាវណ្ណកម្មសារព័ត៌មានមាន
ឥទ្ធិពលសង្គម រួមចំណែកជំរុញបុព្វហេតុផ្លាស់ប្តូរថ្មីប្រទេសជាតិ។ វិទ្យុសម្លេងវៀត
ណាមត្រូវអនុវត្តភារកិច្ចយុទ្ធសាស្ត្រចំនួន២គឺកសាងការពារមាតុប្រទេសទន្ទឹមនឹង
នោះផ្លាស់ប្តូរថ្មីដោយឥតឈប់ឈរខ្លឹមសារកម្មវិធីដើម្បីឆ្លើយតបនឹងតម្រូវការព័ត៌មាន
របស់មហាជន៕”