រំលឹកខួប ១០០ ឆ្នាំ ទិវាលោកប្រធានហូជីមិញ មកដល់ស្រុកកំណើតនៃបដិវត្តន៍ខែ តុលា

(VOVWORLD) - ថ្ងៃទី៣០ មិថុនា គឺជាខួប ១០០ ឆ្នាំ ទិវាលោកប្រធានហូជីមិញឈានជើងលើក ដំបូងចូលទីក្រុង Petrograd (សព្វថ្ងៃនេះជា Saint-Peterburg) ដែលជាស្រុកកំណើត នៃបដិវត្តខែតុលារុស្ស៊ី។          

ទោះបីជាត្រឹមតែស្នាក់នៅក្នុងរយៈពេល៦ខែប៉ុណ្ណោះក៏ ដោយ ប៉ុន្តែពេលវេលានៅសហភាពសូវៀត (សព្វថ្ងៃជាសហព័ន្ធរុស្ស៊ី) មានអត្ថន័យ សំខាន់ជាពិសេស មិនត្រឹមតែចំពោះជីវិតបដិវត្តន៍របស់លោកប្រធានហូជីមិញប៉ុណ្ណោះ ទេ ថែមទាំងចំពោះចលនារំដោះជាតិរបស់ប្រទេសវៀតណាមទៀតផង។
រំលឹកខួប ១០០ ឆ្នាំ ទិវាលោកប្រធានហូជីមិញ មកដល់ស្រុកកំណើតនៃបដិវត្តន៍ខែ តុលា - ảnh 1លោកសាស្ត្រាចារ្យបណ្ឌិត Vladimir Kolotov។
តាមអ្នកជំនាញនានា ការផ្លាស់ប្តូរជាមូលដ្ឋានក្នុងការយល់ដឹងអំពីគោលមាគ៌ាសង្គ្រោះជាតិ របស់លោក Nguyen Ai Quoc នោះគឺពេលវេលាដែលលោកបានអាន "សេចក្តីព្រាង ទីមួយនៃទស្សនកថាស្ដីពីបញ្ហាប្រជាជាតិ និងអាណានិគម" របស់លោក លេនីន លើកាសែត L'Humanité (មនុស្សធម៌) ដែលបោះពុម្ពនៅថ្ងៃទី ១៦ និងទី ១៧ ខែកក្កដា ឆ្នាំ ១៩២០។ នៅក្នុងទស្សនកថានេះ លោក ឡេនីន បានចង្អុលបង្ហាញឲ្យប្រជាជាតិ អាណានិគម ប្រទេសពឹងផ្អែក និងប្រទេសអភិវឌ្ឍន៍អន់ខ្សោយអំពីគោលមាគ៌ាដើម្បី រំដោះប្រជាជាតិខ្លួន។ នោះគឺជាមាគ៌ាបដិវត្តន៍អធននិយម។ លោកសាស្ត្រាចារ្យបណ្ឌិត Vladimir Kolotov អ្នកវិទ្យាសាស្ត្រនយោបាយ នាយកវិទ្យាស្ថានហូជីមិញ នៃសាកល វិទ្យាល័យ Saint Petersburg បានឲ្យដឹងថា៖ “នៅពេលដែលលោកហូជីមិញមកដល់សហភាពសូវៀត ដំបូងឡើយ លោក បានរៀនអំពីគោលលទ្ធិបដិវត្តន៍ សតិអារម្មណ៍ម៉ាក្ស-លេនីន និងមាគ៌ាកសាងប្រទេស កសាងបក្ស បណ្តុះបណ្តាលកម្មាភិបាល និងដំណាក់កាលសំខាន់បំផុតនៃបដិវត្តន៍ នោះគឺការក្រោកឈរឡើងទាំងស្រុងដើម្បីដណ្ដើមយករដ្ឋអំណាច និងការគ្រប់គ្រង ប្រទេសបន្ទាប់ពីដណ្ដើមបានរដ្ឋអំណាច។ ដូច្នេះហើយ ការដែលលោកហូជីមិញមក ដល់សហភាពសូវៀតក្នុងឆ្នាំ ១៩២៣ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់បដិវត្តន៍ វៀតណាម”។
ក្រោយពីដំណើរដំបូងនោះ លោក Nguyen Ai Quoc ក៏បានវិលត្រឡប់ទៅ សហភាពសូវៀតវិញ ដើម្បីសិក្សា និងធ្វើការក្នុងចលនាកុម្មុយនិស្តអន្តរជាតិ។ ពីនោះ លោកប្រធានបានសុក្រិតនូវមូលដ្ឋានទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែង ហើយកំណត់មាគ៌ា ត្រឹមត្រូវដើម្បីនាំបដិវត្តន៍
វៀតណាមឈានទៅជ័យជំនះពេញលេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ