រុស្ស៊ីបន្តផ្តល់សម្ភារៈយោធាសំរាប់ស៊ីរី
![រុស្ស៊ីបន្តផ្តល់សម្ភារៈយោធាសំរាប់ស៊ីរី - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_09_14/29e3afb1cafe53f1e6c894d0f48021-1760-3138-1442201000.jpg) |
រុស្ស៊ីបន្តផ្តល់សម្ភារៈយោធាសំរាប់ស៊ីរី |
(VOV)_រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានអះអាង នាថ្ងៃទី១៣
កញ្ញាថា៖រុស្ស៊ីនឹងបន្តផ្តល់សម្ភារៈយោធា សំរាប់ស៊ីរី។សេចក្ដីប្រកាសនេះត្រូវបាន
នាំចេញ បន្ទាប់ពីពេល យន្តហោះដឹកជញ្ជូនចំនួន២គ្រឿងរបស់រុស្ស៊ី បានចុះចត់
នៅព្រលានយន្តហោះ នៃទីក្រុង Lattaquie របស់ស៊ីរី។ លោក Sergei Lavrov អោយ
ដឹងថែមទៀតថា៖ប្រធានាធិបតីរុស្ស៊ី នឹងមានបទថ្លែងមតិនៅមហាសន្និបាតអង្គការ
សហប្រជាជាតិ ក្នុងខែនេះ អំពីបញ្ហាផ្សេងៗនៅស៊ីរី អ៊ុយក្រែន ស្ថានភាពសេដ្ឋកិច្ច
សកល និងបទដាក់ទណ្ឌកម្មចំពោះរុស្ស៊ីរបស់បណ្ដាប្រទេសលោកខាងលិចផងដែរ៕