លោកនាយករដ្ឋមន្ត្រីវៀតណាមស្នើឱ្យជប៉ុនជួយឧបត្ថម្ភ ODA ជំនាន់ថ្មីសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ មួយចំនួន
(VOVWORLD) - នារសៀលថ្ងៃទី៨ ខែមករា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន Kato Katsunobu ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញនិងរដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន Kato Katsunobu (រូបថត៖ VGP/Nhat Bac) |
នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានស្នើឲ្យភាគីជប៉ុនបន្តផ្តល់ជំនួយហិរញ្ញវត្ថុ និងជំរុញ ODA ជំនាន់ថ្មីសម្រាប់វៀតណាម ស្របតាមស្ថានភាពបច្ចុប្បន្ន ដោយមានការអនុគ្រោះអត្រាការប្រាក់ យន្តការសាមញ្ញ និងនីតិវិធីដែលអាចបត់បែនបាន និងអនុវត្តយ៉ាងឆាប់រហ័ស សម្រាប់រាល់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ។ ទន្ទឹមនឹងនោះ បន្តកិច្ចសហប្រតិបត្តិការលើការផ្ទេរបច្ចេក វិទ្យា ឧបត្ថម្ភក្នុងការកសាងនិងសុក្រិតសបៀបរបប បណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងសមត្ថភាពគ្រប់គ្រងលើទ្រង់ទ្រាយធំ ល្បឿនកាន់តែលឿន វិសាលភាពកាន់តែទូលំទូលាយ ដោយផ្តោតការយកចិត្តទុកដាក់លើគម្រោងធំៗមួយចំនួន។ រួមជាមួយគ្នានោះ ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការផ្លាស់ប្តូរផលិតផលជាប្រៀបខ្លាំងនៃភាគីទាំងពីរ; កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន; កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល...។
រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Kato Katsunobu បានបញ្ជាក់ថា លោកនឹងគាំទ្រយ៉ាងសកម្ម និងជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក លើវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក ជាពិសេសខ្លឹមសារដែលលោកនាយករដ្ឋមន្ត្រីអញ្ជើញលើកឡើង។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ភាគីជប៉ុនកំពុងបន្តពិនិត្យឡើងវិញនូវគោលនយោបាយអំណោយផលសម្រាប់ជនបរទេស ក្នុងនោះជនជាតិវៀតណាមមានប្រមាណ ១/៤ នៃចំនួនជនបរទេសសរុបនៅជប៉ុន ហើយបានរួមចំណែកជាវិជ្ជមានជាច្រើនដល់ប្រទេសនេះផងដែរ៕