សន្និសីទសន្ទនារវាងនាយករដ្ឋមន្ត្រីជាមួយកសិករវៀតណាមឆ្នាំ២០២៤
(VOVWORLD) - នាព្រឹកថ្ងៃទី ៣១ ធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល ទីក្រុងហាណូយ នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងសន្និសីទសន្ទនា រវាងនាយករដ្ឋមន្ត្រីជាមួយកសិករវៀតណាមឆ្នាំ ២០២៤។
នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងសន្និសីទសន្ទនា រវាងនាយករដ្ឋមន្ត្រីជាមួយកសិករវៀតណាមឆ្នាំ ២០២៤។ (រូបថត៖ VOV) |
ដោយប្រធានបទ «បំផុសសេចក្ដីប្រាថ្នាក្លាយជាអ្នកមាន ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយវិបុលភាពនិងសុភមង្គល; ឈានចូលយុគសម័យថ្មីដោយទំនុកចិត្ត» សន្និសីទបានប្រព្រឹត្តទៅក្នុង ទម្រង់ផ្ទាល់ គួបផ្សំនឹងប្រព័ន្ធអ៊ីនធឺណិត។ នៅទីស្នាក់ការរដ្ឋាភិបាលមានប្រតិភូចំនួន ៣០០ នាក់ចូលរួមក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh រួមជាមួយប្រតិភូចំនួន ៤០០០ នាក់ដែលតំណាងឱ្យក្រសួង ផ្នែក ស្ថាប័នមជ្ឈិមនិង មូលដ្ឋាន ព្រមទាំងតំណាងកសិករផងដែរ។
នៅក្នុងសន្និសីទនេះ គណៈប្រតិភូបានពិភាក្សា និងលើកឡើងបញ្ហាជាក់លាក់ ជាច្រើនអំពីវិស័យនិងតំបន់នីមួយៗ ដែលចាំបាច់ត្រូវមានការសម្រេចចិត្ត និងគោល នយោបាយដ៏សមស្របរបស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី ដូចជា៖ ការសុក្រិត យន្តការ គោលនយោបាយ ធនធានជួយឧបត្ថម្ភកសិករ អភិវឌ្ឍន៍ក្រុមសហប្រតិបត្តិ ការ និងសហករណ៍កសិកម្ម; ការផ្លាស់ប្ដូរថ្មីទម្រង់នៃផលិតកម្ម អាជីវកម្មតាមខ្សែ សង្វាក់តម្លៃ និងជំរុញកិច្ចសហប្រតិបត្តិការ ការចងសម្ព័ន្ធយ៉ាងជិតស្និទ្ធរវាងមូលដ្ឋាន ក្នុងតំបន់នីមួយៗ អន្តរតំបន់ និងតភ្ជាប់ជាមួយខ្សែសង្វាក់តម្លៃសកល; យន្តការ និង គោលនយោបាយដើម្បីឆ្ពោះទៅរកគោលដៅ Net Zero ការអនុវត្តគម្រោងអភិវឌ្ឍន៍ ស្រូវគុណភាពខ្ពស់ ១ លានហិកតា និងកាត់បន្ថយការបំភាយឧស្ម័ន; ការអភិវឌ្ឍឥណទានកាបូន៕