លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជួបជាមួយថ្នាក់ដឹកនាំ Texhong Group

(VOVWORLD) - ដោយទទួលជួបលោក Hong Tianzhu ប្រធានសារជីវកម្ម Texhong Group នៅថ្ងៃត្រង់ថ្ងៃទី ៣០ ខែមករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអបអរសាទរ Texhong Group នាប៉ុន្មានឆ្នាំកន្លងទៅ បានពង្រីកការវិនិយោគនៅក្នុងខេត្តក្វាងនិញ និងដុងណៃ; សង្ឃឹមថា Texhong នឹងពង្រីកការវិនិយោគយ៉ាងស៊ីជម្រៅ ផលិតវត្ថុធាតុដើមសម្រាប់វៀតណាម; រៀបចំកម្មវិធីបង្ហាញម៉ូដ និងពង្រីកបណ្ឌលឧស្សាហកម្ម ហៃហា (ក្វាងនិញ)។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជួបជាមួយថ្នាក់ដឹកនាំ Texhong Group - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ទទួលជួបលោក Hong Tianzhu ប្រធាន Texhong Group (ចិន)។ រូបថត៖ Lai Hoa/VOV

ដោយសង្កត់ធ្ងន់លើការអភិវឌ្ឍយ៉ាងល្អប្រសើរនៃទំនាក់ទំនងវៀតណាម-ចិន លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា លោកនឹងបង្កើតបរិយាកាសអំណោយផលសម្រាប់ Texhong Group ក្នុងការវិនិយោគនៅវៀតណាម ជាពិសេសការវិនិយោគស៊ីជម្រៅ ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងផលិតកម្មបៃតង។

ប្រធាន Texhong Group លោក Hong Tianzhu បានថ្លែងថា Texhong មានការយកចិត្តទុកដាក់វិនិយោគនៅវៀតណាមក្នុងវិស័យអភិវឌ្ឍន៍ឌីជីថល ការអភិវឌ្ឍបៃតង ការអភិវឌ្ឍថាមពល បញ្ញាសិប្បនិម្មិត (AI) វាយនភណ្ឌ ការវិនិយោគលើមណ្ឌលឧស្សាហកម្មឆ្លងដែន។ល។ ហើយសង្ឃឹមថារដ្ឋាភិបាលវៀតណាមនឹងបន្តជួយគាំទ្រ Texhong ដើម្បីប្រតិបត្តិការយូរអង្វែង ប្រកបដោយប្រសិទ្ធភាពនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ