|
ឯកអគ្គរដ្ធទូត Duong Van Quang ឆ្លើយសម្ភាសអ្នកយកព័ត៍មាននៃទីភ្នាក់ងារសារព័ត៍មានវៀតណាម។ |
VOV-កិច្ចប្រជុំនៃមហាសន្និបាតប្រតិប័ត្តការ១៨៩របស់ UNESCO បានប្រព្រឹត្ត
ទៅចាប់ពីថ្ងៃទី២៧កុម្ភៈដល់ថ្ងៃទី១០មិនានៅក្រុង Paris បារាំង។ នៅទីនេះ
អគ្គនាយិការ UNESCO លោកស្រី Irina Bokova បានដាក់ជូនក្រុមប្រឹក្សា
ប្រតិប័ត្តការនូវផែនការ “ដំណើរសំរាប់អនាគត” រួមមានរាល់វិធានការសំដៅ
ទប់ទល់នឹងស្ថានភាពលំបាកខាងហិរញ្ញវត្ថុនៃអង្គការនេះ តាមនោះកំណត់ បន្តរក្សាកិត្យានុភាពនិងតួនាទីដឹកនាំរបស់ UNESCO ជាដើម។ ឆ្លើយសម្ភាស អ្នកយកព័ត៍មាននៃទីភ្នាក់ងារសារព័ត៍មានវៀតណាមក្រោយពេលចូលរួម
សម័យប្រជុំ ឯកអគ្គរដ្ធទូត Duong Van Quang ប្រធានគណៈប្រតិភូអចិន្ត្រៃវៀត
ណាមអម UNESCO បានឲ្យដឹងថា វៀតណាម គាំទ្រដំណើរសកម្មភាពរបស់ អង្គការនេះក្នុងរយៈពេលខាងមុខ។ UNESCO កំពុងជួបប្រទះនឹងការលំបាក អំពីហិរញ្ញវត្ថុដោយសារអាមេរិកបានសំរេចចិត្តបញ្ជប់ការរួមចំណែកក្រោយ
ពេល UNESCO បានអនុម័ត្តលើសេចក្តីសំរេចចិត្តរៀបបញ្ជូល Palextin ជា
សមាជិកពេញសិទ្ធ៕