វៀតណាមជាសមាជិកមានការទទួលខុសត្រូវក្នុងអង្គការអន្តរជាតិ Francophonie
(VOVWORLD) /  
![វៀតណាមជាសមាជិកមានការទទួលខុសត្រូវក្នុងអង្គការអន្តរជាតិ Francophonie - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_03_13/ptt.jpg) |
ឧបនាយករដ្ឋមន្ត្រីវៀតណាមនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh ជួបជាមួយអគ្គលេខាធិការអង្គការ Francophonie លោក Abdou Diouf (VOV) |
Vovworld-ថ្លែងមតិនៅការជួបសន្ទនានាព្រឹកថ្ងៃទី១៣មិនាជាមួយអគ្គលេខា
ធិការអង្គការ Francophonie លោក Abdou Diouf ឧបនាយករដ្ឋមន្ត្រីវៀតណាមនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានវាយតំលៃខ្ពស់កិច្ចសហប្រតិបត្តិការនិងជួយឧបត្ថម្ភរបស់អង្គការអន្តរជាតិ Francophonie ក៏ដូចជារបស់លោក Abdou
Diouf សំរាប់វៀតណាមក្នុងរយៈពេលកន្លងទៅ។ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានអះអាងគោលការណ៍គោលមាគ៌ាកិច្ចការបរទេសរបស់វៀតណាមគឺចូលរួម
យ៉ាងសកម្មម្ចាស់ការក្នុងសហគមន៍អន្តរជាតិដើម្បីបំរើគោលដៅរួមគឺសន្តិភាព
សហប្រតិបត្តិការសាមគ្គីភាពនិងមិត្តភាពបង្កើនទំនាក់ទំនងរបស់វៀតណាមជា
មួយបណ្ដាប្រទេស។ រីឯលោក Abdou Diouf មានបំណងថា វៀតណាមបន្តចូលរួម
រួមចំណែកសកម្មទៅក្នុងសកម្មភាព Francophonie ក្នុងរយៈពេលខាងមុខ រួមចំណែក
បើកទូលាយជំរុញសកម្មភាពរបស់ប្លុក៕
-VOVWORLD