វៀតណាមទទួលតំណែងជាប្រធាន AAPTC 2020
(VOVWORLD) - នាថ្ងៃទី ២៦ ខែមេសា ក្នុងក្របខ័ណ្ឌនៃសិក្ខាសាលានិងកិច្ចប្រជុំប្រចាំឆ្នាំរបស់សម្ព័ន្ធសមាគមបណ្តាមណ្ឌលរក្សាសន្តិភាពអាស៊ី - ប៉ាស៊ីហ្វិក (AAPTC) នៅទីក្រុងបាងកកនៃប្រទេសថៃនោះ វៀតណាមបានទទួល យកនូវដំណែងជាប្រធាន AAPTC ឆ្នាំ ២០២០ ពីប្រទេស ថៃ។ គណៈប្រតិភូវៀតណាមដឹកនាំដោយឧត្ដមសេនីយ៍ត្រី Hoang Kim Phung ប្រធាននាយកដ្ឋានរក្សាសន្តិភាព អញ្ជើញចូលរួមក្នុងកិច្ចប្រជុំទាំងនេះផងដែរ។
វៀតណាមទទួលបានតំណែងជាប្រធាន AAPTC 2020
|
សិក្ខាសាលានិងកិច្ចប្រជុំជាប្រចាំឆ្នាំរបស់ AAPTC បានប្រព្រឹត្តទៅ ដើម្បីពង្រឹងទំនាក់ទំនងរវាងបណ្តាមជ្ឈមណ្ឌលរក្សាសន្តិភាពអាស៊ី - ប៉ាស៊ីហ្វិក ដែលក្នុងនោះ ផ្តោតលើការពិភាក្សានិងការចែករំលែកនូវប្រធានបទសំខាន់ៗ ដូចជាការបង្កើនប្រសិទ្ធភាពនៃសកម្មភាព នារីសន្តិភាពនិងសន្តិសុខ និងកិច្ចការពារប្រជាជនស៊ីវិលជាដើម។ អញ្ជើញបង្ហាញបទអន្តរាគមន៍ ឧត្តមសេនីយ៍ត្រីលោក Hoang Kim Phung បានអះអាងថា វៀតណាមជានិច្ចកាលគាំទ្រនិងអនុលោមទៅតាមលក្ខណៈវិនិច្ឆ័យដែលកំណត់ដោយអង្គការសហប្រជាជាតិ ស្តីពីការលើកកម្ពស់តួនាទីស្ត្រីក្នុងការ រក្សាសន្តិភាព ជាក់ស្តែងគឺវៀតណាមបានបញ្ជូននាយទាហានជានារីម្នាក់ដើមដំបូងទៅបំពេញបេសកកម្មជាសេនាធិការនៅឯក្រុមបេសកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS)។ លើសពីនេះទៀត វៀតណាមក៏បានអះអាងសាជាថ្មីថា ប្រសិនបើបានជ្រើសរើសឱ្យជំនួសក្រុមវិស្វកម្មរបស់ អង់គ្លេសនៅ UNMISS វៀតណាមនឹងបញ្ជូនយ៉ាងហោចណាស់ ១០% នៃបុគ្គលិកយោធារបស់ខ្លួនជាស្ត្រីផងដែរ៕