វៀតណាមនិងកម្ពុជានឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្ណសារ
vando -  
(VOV WORLD) /  
(VOV5)_នាព្រឹកថ្ងៃទី ៩តុលា ឆ្នាំ ២០១៣ គណះប្រតិភូជាន់ខ្ពស់បណ្ណសារ
ដ្ឋាន ជាតិកម្ពុជា ដឹកនាំដោយលោកស្រី លីមគី ប្រធាននាយកដ្ឋាន បានអញ្ជើញ មកបំពេញទស្សនកិច្ចការងារ នៅនាយកដ្ឋានឯកសារនិងបណ្ណសារដ្ឋានជាតិវៀត
ណាម។
 |
ទិដ្ឋភាពនៃជំនួបធ្វើការ ( VANDO) |
នៅក្នុងជំនួបធ្វើការនេះ ភាគីទាំងពីរបានវាយតំលៃឡើងវិញរាល់សភាពការណ៍
សហប្រតិបត្តិការរវាងនាយកដ្ឋានឯកសារនិងបណ្ណសារដ្ឋានជាតិវៀតណាម និង
នាយកដ្ឋានបណ្ណសារដ្ឋានជាតិកម្ពុជា ក្នុងរយះពេលកន្លងទៅ។ ភាគីទាំងពីរក៏បាន
ពិភាក្សា អំពីផែនការមួយចំនួនដែលទាក់ទិនដល់ការបណ្ដុះបណ្ដាលជំនាញ ផ្លាស់ប្តូរឯកសារ …។ល។ ថ្លែងមតិនៅទីនេះ លោកស្រី លីមគី ប្រធាននាយកដ្ឋាន បណ្ណសារដ្ឋានជាតិកម្ពុជា បានអោយដឹងថា÷
“ ខ្ញុំវាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់ភាគីមិត្តវៀតណាម ក្នុងការអភិវឌ្ឍន៍ផ្នែកបណ្ណសារកម្ពុជា។ ខ្ញុំក៏មានគោលបំណងថា÷ វៀតណាមនិងកម្ពុជា នឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះតទៅទៀត។ ពីព្រោះនេះគឺជាកិច្ច
ការជំនាញ បំរើផលប្រយោជន៍របស់ប្រជាជន ពិសេសគឺជំនាន់ក្រោយៗ៕”
vando
-VOV WORLD