វៀតណាមនិងចិនជំរុញកិច្ចសហប្រតិបតិ្តការរវាងស្ថាប័ននីតិបញ្ញត្តិ

វៀតណាមនិងចិនជំរុញកិច្ចសហប្រតិបតិ្តការរវាងស្ថាប័ននីតិបញ្ញត្តិ - ảnh 1

(VOVworld) - គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយសមាជិកគណៈ
កម្មាធិការអចិន្ត្រៃរដ្ឋសភានិងជាប្រធានគណៈកម្មាធិការការងារសមាជិកសភា
លោក Tran Van Tuy កំពុងទៅបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី១៨
ដល់ ថ្ងៃទី២៣ ធ្នូ។នារសៀលថ្ងៃទី២០ ធ្នូ អនុប្រធានរដ្ឋសភានិងជាអគ្គលេខាធិការ
 រដ្ឋសភាចិនលោក Wang Chen បានទទួលជួបសន្ទនាគណៈប្រតិភូវៀតណាម។
នៅទីនេះ ប្រធានគណៈកម្មាធិការការងារសមាជិកសភាលោក Tran Van Tuy
អះអាងថា វៀតណាមយកចិត្តទុកដាក់ពិសេសដល់ការអភិវឌ្ឍន៍ទំនាក់ទំនង
ប្រកបដោយស្ថិរភាព ស្អាតស្អមនិងនិរន្តរភាពជាមួយចិន ហើយចាត់ទុកថានេះ
ជាយុទ្ធសាស្ត្រនិងអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេសរបស់
វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ