វៀតណាមនិងដាណឺម៉ាកចុះហត្ថលេខាលើផែនការសកម្មភាពឆ្នាំ២០១៦
![វៀតណាមនិងដាណឺម៉ាកចុះហត្ថលេខាលើផែនការសកម្មភាពឆ្នាំ២០១៦ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_02_25/ttxvn_danmach160223_1.jpg) |
វៀតណាមនិងដាណឺម៉ាកចុះហត្ថលេខាលើផែនការសកម្មភាពឆ្នាំ២០១៦ |
(VOVworld)-ក្រសួងការបរទេសវៀតណាមនិងស្ថានទូតដាណឺម៉ាកនាថ្ងៃទី២៣ កុម្ភៈ បានចុះហត្ថលេខាលើផែនការសកម្មភាពឆ្នាំ២០១៦ សំដៅអនុវត្តនូវខ្លឹមសារ នៃកិច្ច
ព្រមព្រៀងដៃគូលើគ្រប់វិស័យវៀតណាម-ដាណឺម៉ាកដែលបានចុះហត្ថលេខានាខែ
កញ្ញាឆ្នាំ២០១៣ ក្នុងឱកាសដំណើរទស្សនកិច្ចដាណឺម៉ាករបស់ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang។ ផែនការសកម្មភាពឆ្នាំ២០១៦នេះ បាន ផ្តោតសំខាន់ទៅ លើគំរោងការសហប្រតិបត្តិការនានាសំដៅពង្រឹងនិងពង្រីក ទំនាក់ទំនងទ្វេភាគី លើវិស័យមួយចំនួនក្នុងនោះមាន វិស័យនយោបាយនិង កាទូត ពាណិជ្ជកម្មនិងវិនិ
យោគជាដើម។
ឆ្នាំ២០១៦ជាឆ្នាំដែលប្រទេសទាំងពីរវៀតណាមនិងដាណឺម៉ាករំលឹកខួបលើក ទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតថ្ងៃទី២៥វិច្ចិកា។ ដំណើរទស្សនកិច្ច រវាង ភាគីទាំងពីរនិងសកម្មភាពវប្បធម៌ជាច្រើននឹងបានដាក់ចូលក្នុងផែនការសកម្ម ភាពសំដៅអបអរសាទរទិវាអនុស្សាវរីយ៍ដ៏មានសារៈសំខាន់នេះ៕