![វៀតណាមនិងបេឡារុសបង្កើនកិច្ចសហប្រតិបតិ្តការរវាងអង្គការសហជីព - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_11_24/ttxvn_vietnam_belarus.jpg) |
(រូបថត៖TTXVN) |
(VOVworld) - នាព្រឹកថ្ងៃទី២៤ វិច្ឆិកា អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen
Thi Doan បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់នៃសម្ព័ន្ធសហជីព
បេឡារុសដឹកនាំដោយលោកប្រធានសម្ព័ន្ធ Mikhail Orda ដែលកំពុងអញ្ជើញមក
បំពេញទស្សនកិច្ចនៅវៀតណាម។លោកស្រី Nguyen Thi Doan បានអះអាងថា បក្ស
រដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពប្រពៃណីរវាង
ប្រទេសទាំងពីរហើយចាត់ទុកនេះជាគ្រឹះស្ថានដើម្បីជំរុញទំនាក់ទំនងសហប្រតិ
បតិ្តការទ្វេភាគី។លោកស្រីមានគោលបំណងថា អង្គការសហជីពនៃភាគីទាំងពីរ
នឹងបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាពនូវឯកសារដែលត្រូវបានចុះហត្ថលេខា
ក៏ដូចជាបង្កលក្ខណៈងាយស្រួលដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ជួយឧបត្ថម្ភគ្នា
ទៅវិញទៅមក រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិង
ទេសចរណ៍រវាងប្រទេសទាំងពីរ៕