វៀតណាមនិងសហរដ្ឋអាមេរិកសម្រេចបានកិច្ចព្រមព្រៀងក្នុងសំណុំរឿងដោះស្រាយវិវាទស្តីពីពន្ធប្រឆាំងការលក់បង្ខូចថ្លៃលើត្រីប្រានិងត្រីបាសានៅ WTO

(VOVWORLD) - នាថ្ងៃទី ២០ ខែមករា ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឲ្យដឹងថា វៀតណាមនិងសហរដ្ឋអាមេរិកទើបតែសម្រេចបានកិច្ចព្រមព្រៀងមួយក្នុងសំណុំរឿងដោះស្រាយវិវាទទាក់ទងនឹងពន្ធប្រឆាំងការលក់បង្ខូចថ្លៃលើត្រីប្រានិងត្រីបាសា នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO)។

ជាក់ស្តែង កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៨ វៀតណាមបានប្តឹងសហរដ្ឋអាមេរិកជាផ្លូវការពីបទរំលោភបទប្បញ្ញត្តិរបស់ WTO នៅពេលអនុវត្តពន្ធប្រឆាំងការលក់បង្ខូចថ្លៃចំពោះ ផលិតផលត្រីប្រា និងត្រីបាសារបស់វៀតណាម ដែលបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក (ករណី DS៥៣៦)។ នៅឆ្នាំ ២០២០ បន្ទាប់ពីគណៈកម្មាការមួយនៃ WTO មានសេចក្តីព្រាងសេចក្តីសម្រេចលើករណីនេះផ្ញើទៅភាគីពាក់ព័ន្ធមុនការប្រកាសជាផ្លូវការ ភាគីអាមេរិកបានស្នើឱ្យរដ្ឋាភិបាលវៀតណាម ហើយក៏ស្នើសុំពន្យារពេលការចេញរបាយការណ៍របស់គណៈកម្មាការដើម្បីចរចារកដំណោះស្រាយទ្វេភាគីសម្រាប់ដោះស្រាយករណី DS៥៣៦ នេះ។

វៀតណាមនិងសហរដ្ឋអាមេរិកសម្រេចបានកិច្ចព្រមព្រៀងក្នុងសំណុំរឿងដោះស្រាយវិវាទស្តីពីពន្ធប្រឆាំងការលក់បង្ខូចថ្លៃលើត្រីប្រានិងត្រីបាសានៅ WTO - ảnh 1តំណាងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីស្តីពីការយកពន្ធប្រឆាំងការបង្ខូចថ្លៃត្រីពីប្រទេសវៀតណាមជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR)។

នាថ្ងៃទី ១៧ មករា នៅទីក្រុងវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីស្តីពីការយកពន្ធប្រឆាំងការបង្ខូចថ្លៃត្រីពីប្រទេសវៀតណាមជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR)។ ដូច្នេះហើយ ភាគីទាំងពីរបានឈានដល់ដំណោះស្រាយទ្វេភាគី ដើម្បីបញ្ចប់បញ្ហាជម្លោះក្នុងសំណុំរឿង DS៥៣៦ នៅ WTO។ ការដែលវៀតណាម និងអាមេរិកសម្រេចបានដំណោះស្រាយទ្វេភាគីដើម្បីដោះស្រាយបណ្តឹងត្រីប្រា និងត្រីបាសា គឺជាលទ្ធផលនៃសុច្ឆន្ទៈ និងការខិតខំប្រឹងប្រែងចរចាពីភាគីទាំងពីរ។ វៀតណាមស្វាគមន៍ចំពោះស្មារតីស្ថាបនា សុច្ឆន្ទៈ និងការខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយទ្វេភាគីពីភាគីអាមេរិក ជាពិសេសក្រសួងពាណិជ្ជកម្មអាមេរិក (DOC) និងការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក (USTR)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ