វៀតណាមនាំចេញគោលគំនិតជាច្រើននៅបណ្តាកិច្ចប្រជុំក្រុមការងារ APEC
(VOVworld)-នៅទីក្រុង Nha Trang ខេត្ត Khanh Hoa កំពុងប្រព្រឹត្តទៅបណ្តាកិច្ច
ប្រជុំនៃក្រុមការងារ APEC នានា ជាកិច្ចចាប់ផ្តើមសម្រាប់សកម្មភាពរបស់សន្និ
សីទមន្ត្រីជាន់ខ្ពស់លើកទី១ SOM1 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨កុម្ភៈដល់ថ្ងៃ
ទី៣មិនា។ នៅក្នុងកិច្ចប្រជុំទាំងអស់នេះ វៀតណាមបានដាក់ចេញគោលគំនិត
និងសំណើរជាក់ស្តែងជាច្រើន។
![វៀតណាមនាំចេញគោលគំនិតជាច្រើននៅបណ្តាកិច្ចប្រជុំក្រុមការងារ APEC - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2017_02_19/vn tham gia apec.jpg) |
វៀតណាមនាំចេញគោលគំនិតជាច្រើននៅបណ្តាកិច្ចប្រជុំក្រុមការងារ APEC |
នៅក្នុងកិច្ចប្រជុំលើកទី១១ នៃក្រុមការងារទទួលបន្ទុកទប់ទល់បន្ទាន់
ជាមួយគ្រោះអាសន្ន របស់ APEC តំណាងវៀតណាមបានអះអាងថា វៀតណាម
ចូលរួមពេញលេញនិងមានការទទួល ខុសត្រូវដើម្បីចែករំលែកព័ត៌មាននិងបទ
ពិសោធន៍ក្នុងការបង្ការប្រឆាំងគ្រោះធម្ម ជាតិ ព្រមទាំងរៀនសូត្របទពិសោន៍ពី
ប្រទេសសមាជិក APEC។ ។
នៅក្រុមការងារស្តីពីការប្រឆាំងអំពីពុករលួយនិងធ្វើឲ្យមានតម្លាភាពដោយ
សិក្ខាសាលា ស្តីពីតួនាទីរបស់សហគមន៍សង្គមទៅក្នុងការបង្កាប្រឆាំងអំពើ
ពុករលួយនោះ តំណាង វៀតណាម លោក Phan Van Sau អគ្គអធិការរដ្ឋាភិ
បាលវៀតណាមបានសង្កត់ ធ្ងន់ថា៖
“លទ្ធផលនៃសិក្ខាសាលានេះនឹងជាចំណុចចាប់ផ្តើមសម្រាប់ក្រុមការងារ
ទទួលបន្ទុកបង្កាប្រឆាំងអំពើពុករលួយនិងធានាតម្លាភាពរបស់ APECកសាង
ឯកសារមាន ចរិតលក្ខណៈកំណត់ទិសដៅឬសន្យាដើម្បីធានាការចូលរួមនេះ
ប្រកបដោយប្រសិទ្ធ ភាពនិងសុវត្ថិភាពសង្គម ក្នុងនោះមានការចូលរួមរបស់អង្គ
ភាពអាជីវកម្មទៅក្នុងការ បង្កាប្រឆាំងអំពើពុករលួយនាពេលខាងមុខ”៕