វៀតណាមបង្ហាញ​ពណ៌​វប្បធម៌ក្នុងកម្មវិធី​​ “រាត្រីអាស៊ាន”នៅប្រទេស​បារាំង

(VOVWORLD) - កាលពីថ្ងៃទី ១៩ ខែកុម្ភៈ នៅទីក្រុងប៉ារីស ស្ថានទូតវៀតណាម និងទីភ្នាក់ងារតំណាងវៀតណាមប្រចាំប្រទេសបារាំងបានចូលរួមកម្មវិធី “រាត្រីអាស៊ាន” ដែលរៀបចំឡើងដោយគណៈកម្មាធិការអាស៊ាននៅទីក្រុងប៉ារីស (ACP)។

ព្រឹត្តិការណ៍នេះមានការចូលរួមពីតំណាងប្រទេសអាស៊ាន និងមិត្តភក្តិបារាំង និងអន្តរជាតិជាច្រើន។

វៀតណាមបង្ហាញ​ពណ៌​វប្បធម៌ក្នុងកម្មវិធី​​ “រាត្រីអាស៊ាន”នៅប្រទេស​បារាំង - ảnh 1សិល្បករវៀតណាមបានសំដែងឧបករណ៍ភ្លេងប្រពៃណីនៅកម្មវិធីនេះ។ រូបថត៖ Nguyen Tuyen/VNA

នៅក្នុងព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូតវៀតណាមលោក Dinh Toan Thang បានសង្កត់ធ្ងន់ថា នេះគឺជាសកម្មភាពដែលរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងបារាំង ក៏ដូចជាដៃគូអន្តរជាតិ ព្រមទាំងលើកតម្កើងភាពចម្រុះនិងឯកភាពរបស់អាស៊ាន។ “រាត្រីអាស៊ាន” បង្ហាញពីស្មារតីនៃសាមគ្គីភាព និងភាពស្អិតរមួតរបស់បណ្តាប្រទេសអាស៊ាន រួមគ្នាកសាងសហគមន៍អភិវឌ្ឍន៍និងវិបុលភាព ជាដៃគូដ៏សំខាន់របស់សហគមន៍អន្តរជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ក្រៅពីការសម្តែងសិល្បៈនិងការសម្តែងឧបករណ៍ភ្លេងប្រពៃណី វៀតណាមក៏បានឧទេ្ទសនាមមុខម្ហូបប្រពៃណីក្នុងព្រឹត្តិការណ៍នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ