វៀតណាមបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាពេលអនាគត

(VOVWORLD) - នារសៀលថ្ងៃទី ៦ ខែមេសា ទីភ្នាក់ងារសារព័ត៌មាន KPL នៃប្រទេសឡាវ បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា“ រដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំនៃក្បាលម៉ាស៊ីនរដ្ឋ” ដោយបានវាយតម្លៃអំពីការដែលរដ្ឋសភាវៀតណាមបានបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំសំខាន់ៗរួមមាន៖ ប្រធានរដ្ឋ ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី។ 
វៀតណាមបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាពេលអនាគត - ảnh 1ទីភ្នាក់ងារសារព័ត៌មាន KPL នៃប្រទេសឡាវ បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា“ រដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំនៃក្បាលម៉ាស៊ីនរដ្ឋ”

អត្ថបទនេះបានសង្កត់ធ្ងន់ថា៖ ជាមួយនឹងការបោះឆ្នោតជ្រើសតាំងថ្នាក់នាំ រដ្ឋ រដ្ឋសភា និងរដ្ឋាភិបាលនោះ សមាជិក សមាជិការសភាសុទ្ធតែមានក្ដីសង្ឃឹមទៅលើក្បាលម៉ាស៊ីនដឹកនាំថ្មី នឹងបន្តពង្រីកបញ្ញាឈ្លាសវាងវៃ សមត្ថភាព បន្តទទួលបានជោគជ័យនៅអាណត្តិខាងមុខ ដឹកនាំប្រទេសជាតិ កាន់តែអភិវឌ្ឍន៍ អនុវត្តន៍ជាក់ស្ដែងបំណងប្រាថ្នា នាំប្រទេសវៀតណាមខ្លាំងមាំមួន សម្បូររុងរឿងតាមស្មារតី នៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម។

ប្រព័ន្ធផ្សព្វផ្សាយធំៗរបស់ឆែកដូចជាទីភ្នាក់ងារសារព័ត៌មានឆែក (CTK) ទូរទស្សន៍ឆែក (CT) និងកាសែតអេឡិចត្រូនិក Halonoviny បានចុះផ្សាយអត្ថបទដោយចាត់ទុកថាថ្នាក់ដឹកនាំថ្មីរបស់វៀតណាមនឹងបន្តនាំមកនូវការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមសម្រាប់ប្រទេសក្នុងបរិបទដែលជំងឺកូវីដ ១៩ នៅតែមានការវិរឌ្ឍយ៉ាងស្មុគស្មាញនៅលើពិភពលោក។ គោលដៅអាទិភាពជួរមុខមួយរបស់វៀតណាមក្នុងរយៈពេលខាងមុខគឺបន្តពង្រឹងឋានៈ និងកិត្យានុភាព នៅលើឆាកអន្តរជាតិ និងឆ្ពោះទៅរកផែនការប្រែក្លាយវៀតណាមទៅជាប្រទេសអភិវឌ្ឍន៍ពេញលេញនៅពាក់កណ្តាលសតវត្សរ៍ទី ២១ ដូចដែលបានចែងបន្ទាប់ពីមហាសន្និបាតលើកទី ១៣ របស់បក្សនាពេលកន្លងទៅ។

នាថ្ងៃដដែល ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី លោកបណ្ឌិត Evgeny Kobelev អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវវៀតណាមនិងអាស៊ាន - វិទ្យាស្ថានចុងបូព៌ា នៃ បណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ីបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំថ្មីរបស់វៀតណាម ហើយចាត់ទុកថា វៀតណាមចាំបាច់ត្រូវបន្តរក្សានូវគោលការណ៍ និងគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពដែលបានសំរេចកន្លងមក។ ការរក្សាស្ថេរភាពនេះនឹងជួយកសាងទំនុកទុកចិត្តរបស់វិនិយោគិន ប្រជាជន និងសហគមន៍អន្តរជាតិ។

ទន្ទឹមនឹងនេះ បណ្ដាកាសែតអេឡិចត្រនិក El Universal và Voces del Periodista របស់មិកស៊ិក និងកាសែតកិច្ចការបរទេសរបស់អាហ្វ្រិកខាងត្បូង  "The Diplomatic Society" ក៏បានចុះផ្សាយអត្ថបទ ដោយសង្កត់ធ្ងន់ទៅលើការបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំថ្មីរបស់វៀតណាមសម្រាប់អណត្តិ ២០២១ - ២០២៦ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ