“វេទិកាអនាគតអាស៊ានឆ្នាំ២០២៥ គឺជាឱកាសដើម្បីជំរុញអាស៊ានឆ្ពោះទៅមុខ”
VOV - ឥណ្ឌូនេស៊ី -  
(VOVWORLD) - “វេទិកាអនាគតអាស៊ាន (AFF) ២០២៥ គឺជាគំនិតផ្តួចផ្តើមដ៏វិជ្ជមានរបស់វៀត ណាម ដែលជាឱកាសដើម្បីជំរុញអាស៊ានឆ្ពោះទៅមុខ”។
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅអាស៊ាន លោកស្រី Tiffany McDonald ឆ្លើយសំភាសន៍ជាមួយអ្នកសារព័ត៌មាន VOV ប្រចាំទីក្រុងហ្សាកាតាអំពីវេទិកាអនាគតអាស៊ានឆ្នាំ ២០២៥ (រូបថត៖ VOV) |
នេះជាការលើកឡើងរបស់លោកស្រី Sarah Al Bakri Devadason ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងឱកាសនៃព្រឹត្តិការណ៍ AFF ២០២៥ លើកទី២ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ ក្នុងអំឡុងថ្ងៃទី ២៥-២៦ ខែកុម្ភៈ។
យោងតាមលោកស្រីឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំអាស៊ានរូបនេះ វេទិកាអនាគតអាស៊ានលើកទី២ (AFF) ដែលប្រព្រឹត្តទៅនៅប្រទេសវៀតណាមបានឆ្លុះបញ្ចាំងពីចក្ខុវិស័យអនាគតរបស់វៀតណាមសម្រាប់តំបន់។ ប្រធានបទនៃព្រឹត្តិការណ៍ AFF 2025 “ការកសាងអាស៊ានប្រកបដោយការរួបរួម បរិយាបន្ន និងភាពធន់ក្នុងបរិបទនៃបរិវត្តកម្មសាកល” ក៏ស្របតាមគោលការណ៍ស្នូលរបស់អាស៊ាន ហើយត្រូវបានផ្សារភ្ជាប់ទៅនឹងចក្ខុវិស័យរបស់ប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២៥។ លោកស្រីឯកអគ្គរដ្ឋទូត Sarah Al Bakri Devadason បានគូសបញ្ជាក់ថា៖ “វេទិកាអនាគតអាស៊ាន គឺជាគំនិតផ្តួចផ្តើមដ៏វិជ្ជមានរបស់វៀតណាម។ ប្រធានបទនៃវេទិកានេះ ផ្តោតសំខាន់លើគំនិតនៃឯកភាព បរិយាប័ន្ន និងភាពធន់ ដែលពាក់ព័ន្ធនឹងអាស៊ាន និងប្រទេសជាសមាជិក ហើយជាផ្នែកនៃគោលការណ៍ស្នូលរបស់អាស៊ាន។ នៅក្នុងបរិបទភូមិសាស្ត្រនយោបាយពោរពេញដោយបញ្ហាប្រឈម ខ្ញុំគិតថាវេទិកានេះផ្តល់ឱកាសសម្រាប់ការសន្ទនាដោយស្មោះត្រង់ និងពេញលេញ រវាងអ្នកដែលចាប់អារម្មណ៍លើប្រធានបទនេះ និងអ្នកដែលចាប់អារម្មណ៍យ៉ាងពិតប្រាកដក្នុងការនាំអាស៊ានឆ្ពោះទៅមុខ”។
ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ម៉ាឡេស៊ីកំពុងជំរុញឱ្យមានការអនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ ដូច្នេះ AFF ២០២៥ បំពេញបន្ថែមនិងពង្រឹងកម្លាំងរួមរបស់តំបន់ ដោយដាក់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អាស៊ានរួបរួមគ្នា និងត្រៀមខ្លួនជាស្រេចនាពេលអនាគត៕
VOV - ឥណ្ឌូនេស៊ី