សកម្មភាពនាំចេញនាំចូលនៅច្រកទ្វាព្រំដែនLao Cai ប្រព្រឹត្តទៅដ៏អ៊ូអរ
 |
សកម្មភាពនាំចេញនាំចូលនៅច្រកទ្វាព្រំដែនLao Cai ប្រព្រឹត្តទៅដ៏អ៊ូអរ ( laocai.gov.vn) |
(VOV)_ក្នុងរយៈពេល១ខែកន្លងទៅ សកម្មភាពពាណិជ្ជកម្ម នាំចេញនាំចូល នៅច្រកព្រំដែនLao Cai (ប្រទេសវៀតណាម) ត្រូវបានប្រព្រឹត្តទៅយ៉ាងផុលផុស។
បើប្រៀបនឹងខែមេសាឆ្នាំ២០១៤ និងរយៈពេលដូចគ្នានាឆ្នាំទៅមិញ បរិមាណទំនិញ តំលៃប្រាក់ពាណិជ្ជកម្មនៅច្រកពំដែននេះបានកើនឡើងខ្លាំង។
តាមការស្ថិតិរបស់សាខានាយកដ្ឋានគយ នៅច្រកទ្វាព្រំដែន Lao Cai ថា៖ សកម្មភាពនាំចេញ នាំចូលនៅប្រព្រឹត្តទៅជាធម្មតា។ លោក Nguyen Quyet Chien ប្រធានសាខានាយកដ្ឋានគយ Lao Cai បានអោយដឹងថា៖
“ តំលៃប្រាកពាណិជ្ជកម្មនាំចូលក្នុងខែឧសភា កើន៣% បើប្រៀបនឹងខែមេ
សាឆ្នាំ២០១៤។ នាពេលខាងមុខនេះមុខទំនិញកសិផលមួយចំនួនរបស់វៀតណាម
នឹងចំរដូវ ប្រមូលផល បានជាតំឡៃប្រាក់ពាណិជ្ជកម្មនឹងកើនមានឡើងតទៅទៀត។ សាខានាយកដ្ឋានគយ Lao Cai ជានិច្ចកាលបង្កលក្ខណះងាយស្រួល សំរាប់សកម្ម
ភាព ផលិតកម្ម អាជីវកម្ម នាំចេញនាំចូល វិនិយោគក្នុងតំបន់។”
ជាអង្គភាពអាជីវកម្ម១ក្នុងចំណោមអង្គភាពអាជីវកម្មមានសកម្មភាពយូរឆ្នាំនៅច្រក
ទ្វាព្រំដែនLao Cai ជាតំណាងរបស់សម្ព័ន្ធក្រុមហ៊ុន Long Hai លោក Cao Manh Cuong បានអះអាងថា៖
សកម្មភាពរបស់ក្រុមហ៊ុនយើងខ្ញុំដែលឆ្លងតាមច្រកទ្វាព្រំដែនចិនមក វៀត ណាមគឺអូរអរណាស់។ ក្នុងខែមិថុនានេះយើងខ្ញុំនៅមានផែនការនាំចូលទំនិញគ្រប់
ប្រភេទ និងបរិមាណទំនិញនឹងមានការកើនបើប្រៀបខែឧសភា។
ក្នុងឆ្នាំ២០១៣ តម្លៃប្រាក់ពាណិជ្ជកម្មឆ្លងតាមច្រកទ្វាព្រំដែន Lao Cai ទទួល បាន១ពាន់៦រយពាន់លានដុល្លារអាមេរិក។ ជាមួយនឹងការនាំចេញនាំចូលដូចសព្វ
ថ្ងៃ សកម្មភាពធ្វើអាជីវកម្មពាណិជ្ជកម្ម នាំចេញនាំចូលតាមច្រកទ្វាព្រំដែន Lao Cai- Hékǒuនឹងមានការកើនឡើងជាងប្រកបដោយប្រសិទ្ធភាព៕