(VOVworld) - នាថ្ងៃទី ១ កក្កដា នៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី
៤៦ AMM-46 និងសន្និសីទទាក់ទិននានា រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh
Minh បានមានជំនួបទ្វេភាគី។ក្នុងជំនួយជាមួយសមភាគីសិង្ហបុរីលោក K.Shanmugam លោក
ទាំង២រូបបានចាត់ទុកថា៖ក្រៅពីទំនាក់ទំនងនយោបាយដ៍ល្អប្រសើភាគីទាំង២ជាចំណុចភ្លឺ
ក្នុងទំនាក់ទំនងទ្វេភាគីទៀតផង។ក្នុងជំនួយយជាមួយសមភាគីម៉ាឡេស៊ី Anifah Aman
លោក Pham Binh Minhបានអះអាងថាៈវៀតណាមជានិច្ចកាលមានបំណងបង្កើនទំនាក់ទំ
នងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យជាមួយម៉ាឡេស៊ី។ក្នុងជំនួយយជាមួយ
សមភាគី Bangladesh ម៉ុហ្គោលី លោក Pham Binh Minh សំដែងបំណងជំរុញកិច្ចសហប្រតិបត្តិការ
ទ្វេភាគីឲ្យខ្លាំងក្លាថែមទៀត។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ូស្រ្តាលី លោក Bob Carr រដ្ឋមន្ត្រីទាំង ២ រូប បានចាត់
ទុកថា៖ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យឡើងកំពស់ថ្មី ភាគីទាំង ២ ត្រូវបន្ត
ផ្លាស់ប្តូរគណៈប្រតិភូសំដៅបង្កើនទំនុកទុកចិត្តនិងការយោគ យល់គ្នាទៅវិញទៅមកជំរុញ
កិច្ចសហប្រតិបត្តិកាលើវិស័យ ដែលអ៊ូស្រ្តាលីមាន សុពលភាព ដូចជា៖ វិទ្យាសាសស្ត្រ
បចេ្ចកវិទ្យា អប់រំនិងបណ្តុះបណ្ដាល។
ផ្លាស់ប្តូមតិជាមួយអនុប្រធានគណៈកម្មាធិការអឺរ៉ូបនិងជាតំណាងជាន់ខ្ពស់របស់សហ
ភាពអឺរ៉ុប EU ទទួលបន្ទុកសន្តិសុខនិងគោលនយោបាយកិច្ចការបរទេសរួម លោកស្រី
Catherine Ashton ភាគទាំង ២ បានពេញចិត្តចំពោះការអភិវឌ្ឍន៍យ៉ា សកម្មក្នុងទំនាក់ទំ
នងវៀតណាម- EU តាំងពីពេល កិច្ចព្រមព្រៀងដៃគូរនិងសហ ប្រតិបត្តិការលើគ្រប់វិស័យ
(PCA) រវាង វៀតណាម- EU ត្រូវបានចុះហេត្ថលេខា នាខែ មិថុនា ឆ្នាំ ២០១២។ រដ្ឋមន្ត្រី
ការបរទេស Pham Binh Minh បានស្នើឲ្យ EU និងបណ្ដាប្រទេសជាសមាជិកដាសតឿន
ដំណើរអនុម័តយ៉ាងឆាប់ៗ ដើម្បីកិច្ចព្រមព្រៀងចូលជាធរមាន៕
|
សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន+៣ ជាមួយចិននិងជប៉ុន។ (vov.vn) |
VOV-ក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៦
(AMM46) នាថ្ងៃទី៣០មិថុនានៅប៊្រុយណេបានប្រព្រឹត្តទៅបណ្ដាសន្និសីទសំខាន់ៗ
គឺសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន អាស៊ាន+៣ អាស៊ាន+១ ជាមួយចិននិង
ជប៉ុន។ នៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន+៣ (ជាមួយចិនជប៉ុននិងកូរ៉េខាង
ត្បូង) បណ្ដារដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ត្រូវបន្តជំរុញអនុវត្តមានប្រសិទ្ធភាពជាងទៀតផែនការការងារអាស៊ាន+៣ ដំណាក់កាល២០០៧-២០១៣ សំដៅធ្វើឲ្យជ្រាលជ្រៅថែមទៀតដំណើរការសហប្រតិបត្តិការអាស៊ាន+៣។
នៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន+១ជាមួយចិន ភាគីទាំងពីរបានឯកភាពសហការរៀបចំសកម្មភាពរំលឹកខួបលើកទី១០ ទំនាក់ទំនងដៃគូរយុទ្ធ
សាស្ត្រក្នុងឆ្នាំ២០១៣ ក្នុងនោះមានសន្និសីទរដ្ឋមន្ត្រីការបរទេសពិសេសអាស៊ាន
-ចិននាខែសីហាខាងមុខនៅចិន។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថាអាស៊ាននិងចិន
ត្រូវបន្តអនុវត្តយ៉ាងពេញលេញកិច្ចសន្យាដែលបានលើកឡើង ក្នុងសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និង
សេចក្តីថ្លែងការណ៍ជាន់ខ្ពស់អាស៊ាន-ចិនរំលឹកខួបអនុស្សាវរីយ៍លើកទី១០ DOC
សំដៅរក្សាសន្តិភាពស្ថិរភាពនៅដំបន់និងសមុទ្រខាងកើតជំរុញពិគ្រោះដើម្បី
ឆ្ពោះទៅកសាងក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)។
នៅសន្និសីទ ភាគីទាំងពីរបានឯកភាពចាប់ផ្ដើមការពិគ្រោះជាផ្លូវការនៅថ្នាក់
SOM អាស៊ាន-ចិនអំពី COC តាមនោះនឹងរៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-
ចិនលើកទី៦និងក្រុមការងារអាស៊ាន-ចិនលើកទី៩នាខែកញ្ញាឆ្នាំនេះនៅចិន។
នៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន-ជប៉ុន ភាគីទាំងពីរបានសន្យាបង្កើនការខំប្រឹងប្រែងសំរេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មនិងវិនិយោគ បង្កើតបុព្វបទកសាងដៃគូសេដ្ឋកិច្ចលើគ្រប់វិស័យអាស៊ាន-ជប៉ុន។ អាស៊ានវាយតំលៃខ្
ពស់ ការដែលជប៉ុនគាំទ្រតួនាទីស្នូលរបស់អាស៊ានក្នុងរចនាសម្ព័ន្ធដំបន់ក៏ដូចជាសន្យាបន្តជួយឧបត្ថម្ភអាស៊ានអនុវត្តផែនការមេ អំពីតភ្ជាប់អាស៊ាននិងការផ្ដើមគំនិតចងសម្ព័ន្ធអាស៊ានជាដើម។ ភាគីទាំងពីរនឹងសហការត្រៀមរៀបចំសន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទំនាក់ទំនងសន្ទនាអាស៊ាន-ជប៉ុន(ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៣) នៅទីក្រុងតូក្យូ៕