![សឹង្ហបុរី៖បរិមាណករណីឆ្លងវីរុស Zika កើនឡើងដល់៨២ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_08_31/singapore - so ca nhiem zika tang len 82.jpg) |
បុគ្គលិកសុខាភិបាលបាញ់ថ្នាំកំចាត់មូសនៅតំបន់ជាយទីក្រុង Aljunied ប្រទេសសឹង្ហបុរី
(រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី៣០ សីហា ក្រសួងសុខាភិបាល (MOH) និងស្ថាប័ន
បរិស្ថានជាតិសឹង្ហបុរី (NEA) ប្រកាសថា មានបន្ថែមករណីត្រូវឆ្លង វីរុស Zika ចំនួន
២៦នាក់នៅក្នុងប្រទេស តាមនោះបង្កើនបរិមាណករណីសរុបដែលត្រូវឆ្លងប្រភេទ
វីរុសនេះឡើងដល់៨២នាក់ ខណៈដែលការខំប្រឹងប្រែងសំដៅកំចាត់ មូសឆ្លងជំងឺ
នៅបន្តប្រព្រឹត្តទៅ។តាម MOH ថា ភាគច្រើនក្នុងចំណោម ២៦ករណីឆ្លងវីរុស Zika
ពោលខាងលើ គឺរស់នៅឬធ្វើការនៅជុំវិញតំបន់ជាយ ទីក្រុង Alijunied ជាកន្លែង
ដែលគេរកឃើញអ្នកជំងឺភាគច្រើនមុននោះ៕