សហគមន៍ជនវៀតណាមនៅឯបរទេសរីករាយជាមួយនិទាឃរដូវស្រុកកំណើត ២០២៥

(VOVWORLD) - នៅថ្ងៃទី ១៩ ខែមករា កម្មវិធីនិទាឃរដូវស្រុកកំណើត ឆ្នាំ ២០២៥ អបអរសាទរនិទាឃរដូវឆ្នាំម្សាញ់សប្តស័ក ២០២៥ បានប្រារព្ធឡើងនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។

ក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Vu Ho បានសង្កត់ធ្ងន់ថា ឆ្នាំ២០២៥ មានអត្ថន័យពិសេសជាច្រើន ជាឆ្នាំចុងក្រោយក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ និងជាបុព្វបទសម្រាប់ការរៀបចំមហាសន្និបាតបក្សលើកទី១៤ ប្រកបដោយជោគជ័យ។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ឆ្នាំ ២០២៥ នឹងក្លាយជាឆ្នាំដែលបង្ហាញពីការផ្លាស់ប្តូរដ៏ខ្លាំងក្លារបស់ប្រទេសជាតិ ដោយឈានដល់យុគសម័យថ្មី "យុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រទេសជាតិ”។

សហគមន៍ជនវៀតណាមនៅឯបរទេសរីករាយជាមួយនិទាឃរដូវស្រុកកំណើត ២០២៥ - ảnh 1ការសម្តែងសិល្បៈដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ២០២៥ សិស្សដើមកំណើត វៀតណាម ដែលកំពុងសិក្សានៅសាលាបឋមសិក្សា ពហុបំណង ខេត្តសៀមរាប។ រូបថត៖ Huynh Thao/VNA 

នាថ្ងៃដដែល ថ្ងៃទី ១៩ មករា កម្មវិធីជួបប្រាស្រ័យ “និទាឃរដូវស្រុកកំណើតឆ្នាំ ២០២៥” បានប្រព្រឹត្តទៅក្នុងបរិវេណស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ដែលជាទីភ្នាក់ងារកុងស៊ុលទទួលបន្ទុកខេត្តភាគពាយ័ព្យនៃកម្ពុជាចំនួន ៧ រួមមាន បាត់ដំបង សៀមរាប ពោធិសាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន និងព្រះវិហារ។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Thanh Van អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង សង្ឃឹមថា នាពេលខាងមុខ ប្រជាជនវៀតណាមនឹងលើកតម្កើងប្រពៃណីសាមគ្គីភាព រក្សាបាននូវអត្តសញ្ញាណវប្បធម៌ជាតិ រួមវិភាគទានជាក់ស្តែងក្នុងការអភិវឌ្ឍន៍យ៉ាងល្អប្រសើរនៃទំនាក់ទំនងវៀតណាម-កម្ពុជា។

នៅថ្ងៃទី ១៩ ខែមករា កម្មវិធី “និទាឃរដូវស្រុកកំណើត” ត្រូវបានប្រារព្ធឡើងនៅប្រទេសបែលហ្សិក និងឥណ្ឌា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ