អគ្គលេខាធិការអង្គការសហប្រជាជាតិព្រួយបារម្ភអំពីភាពតាមតឹងនៅស៊ីរី

(VOVWORLD) -នាថ្ងៃទី ១០ កុម្ភៈ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឲ្យកាត់បន្ថយភាពតានតឹងដែលកាន់តែឡើងជណ្ដើនៅស៊ីរីភ្លាមមួយរំពេច ក្រោយពីពេលកងទ័ពជើងអាកាសអ៊ីស្រាអែលបានអនុវត្តន៍ការវាយប្រហារតាមផ្លូវអាកាសនៅលើទឹកដីស៊ីរី។ 
អគ្គលេខាធិការអង្គការសហប្រជាជាតិព្រួយបារម្ភអំពីភាពតាមតឹងនៅស៊ីរី - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិព្រួយបារម្ភអំពីភាពតាមតឹងនៅស៊ីរី 

ក្នុងសេចក្ដីប្រកាសមួយ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephanie Dujarric បានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កំពុងតាមដានយ៉ាងដិតដល់អំពីការឡើងជណ្ដើរនៃគ្រោះអាសន្នផ្នែកយោធា នៅទូទាំងស៊ីរី និងសញ្ញាគ្រោះថ្នាក់ដែលរីកសាយភាយតាមព្រំដែននៃប្រទេសនេះ។ អ៊ីស្រាអែលបានឲ្យដឹងថា ប្រទេសខ្លួនបានវាយប្រហារតម្រង់ទៅលើទីតាំងរបស់អ៊ីរ៉ង់នៅទឹកដីស៊ីរី បន្ទាប់ពីយន្តហោះចម្បាំងអ៊ីស្រាអែលត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងការពារលំហអាកាសស៊ីរី។ កងទ័ពអ៊ីស្រាអែលបានប្រកាសអំពីការអនុវត្តន៍ការវាយប្រហារទ្រង់ទ្រាយធំតម្រង់ទៅលើប្រព័ន្ធការពារលំហអាកាសស៊ីរី និងគោលដៅអ៊ីរ៉ង់នៅស៊ីរី។ ប្រការនេះត្រូវបាន ចាត់ទុកថាជាការប្រឈមមុខដាក់គ្នាដ៏ធ្ងន់ធ្ងរបំផុតរវាងអ៊ីរ៉ង់និងអ៊ីស្រាអែល ចាប់តាំងពីការផ្ទុះឡើងជម្លោះនៅស៊ីរីកាលពីឆ្នាំ២០១១ មក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ