អគ្គលេខាធិការអង្គការសហប្រជាជាតិលើកកំពស់នូវអត្ថន័យដ៏ធំធេងនៃជ័យជំនះលើពួកហ្វាក់ស៊ីស
|
អគ្គលេខាធិការអង្គការសហប្រជាជាតិលើកកំពស់នូវអត្ថន័យដ៏ធំធេងនៃជ័យជំនះលើពួកហ្វាក់ស៊ីស (eyeradio.org) |
Vovworld-នាថ្ងៃទី៧ឧសភា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក
Ban Ki Moon បានទៅកាន់ប៉ូឡុញដើម្បីចូលរួមពិធីរំលឹកខួបលើកទី៧០នៃជ័យ
ជំនះលើពួកហ្វាក់ស៊ីសបញ្ចប់សង្គ្រាមលោកលើកទី២ដែលបានរៀបចំឡើងនៅ
ទីក្រុង Gdansk។ ថ្លែងមតិនៅទីនេះ លោកអគ្គលេខាធិការ Ban Ki Moon បាន
អះអាងថាសង្គ្រាមលោកលើកទី២ជានិច្ចកាលរំលឹកជំនាន់បច្ចុប្បន្ននិងក្រោយៗ
ទៀតអំពីការឈឺចាប់ខ្លោចផ្សាបាតបង់ខូចខាតដែលគ្មានអ្វីអាចបំពេញបានឡើយ
ដោយសង្គ្រាមនិងជំលោះដែលបណ្ដាលឡើង។ តាមលោកថា អ្វីៗដែលមនុស្ស
លោករងគ្រោះដោយសង្គ្រាមលោកលើកទី២ជាតំលៃដែលត្រូវសងវិញចំពោះ
លិទ្ធិហ្វាស៊ីស។ លោកអគ្គលេខាធិការបានសង្កត់ធ្ងន់ថា អត្ថន័យសំខាន់មួយក្នុង
ចំណោមអត្ថន័យសំខាន់នៃជ័យជំនះនេះនោះគឺការបង្កើតនៃអង្គការសហប្រជាជាតិ
ដោយមានគោលដៅរក្សាសន្តិភាពសន្តិសុខពិភពលោកនិងបំរើបុព្វហេតុអភិវឌ្ឍន៍
រួមដើម្បីផលប្រយោជន៍របស់មនុស្ស។
បន្ទាប់ពីប៉ូឡុញលោក Ban Ki Moon នឹងបំពេញទស្សនកិច្ចនៅអ៊ុយក្រែនមុន
ពេលទៅកាន់សហព័ន្ធរុស្ស៊ីដើម្បីចូលរួមពិធីរំលឹកខួបលើកទី៧០នៃជ័យជំនះលើ
ពួកហ្វាក់ស៊ីសដែលនឹងរៀបចំនាថ្ងៃទី៩ឧសភាខាងមុខនៅរដ្ឋធានីម៉ូស្គូ៕