អគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញមកគោរពវិញ្ញាក័្ខន្ធនិងសរសេរកំណត់ត្រាកាន់ទុក្ខសម្តេចជាស៊ីម
(VOVworld)-នាព្រឹកថ្ងៃទី១៩មិថុនា អគ្គលេខាបក្សកុម្មនិស្តវៀតណាម លោក
Nguyen Phu Trong បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញមក ស្ថានទូតកម្ពុជាប្រចាំនៅក្រុងហាណូយ ដើម្បីគោរពវិញ្ញាក័្ខន្ធនិងសរសេរកំណត់
ត្រាកាន់ទុក្ខសម្តេចជាស៊ីម ប្រធានគណៈបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធ
សភា កម្ពុជាដែលទើបនឹងទទួលមរណភាព។
|
អគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញមកគោរពវិញ្ញាក័្ខន្ធ
និងសរសេរកំណត់ត្រាកាន់ទុក្ខរំលឹកសម្តេចជាស៊ីម (រូបថតៈ TTXVN)
|
បន្ទាប់ពីពិធីគោរពវិញ្ញាក័្ខន្ធ លោកNguyen Phu Trongបានសរសេរកំណត់ត្រា
កាន់ទុក្ខមានខ្លឹមសារថា៖ “សោកស្តាយយ៉ាងខ្លាំងចំពោះសម្តេចអគ្គមហាធម្មពោ
ធិសាលជាស៊ីម ថ្នាក់ដឹកនាំឈ្លាសវៃរបស់ប្រជាជនកម្ពុជា អ្នកបង្កើតរណសិរ្ស
សាមគ្គីសង្គ្រោះជាតិកម្ពុជា និងជាអ្នកមាន គុណូបការៈដ៏ធំធេងសម្រាប់បុពហេតុ
សន្តិភាព សម្របសម្រួលជាតិ កសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាដូចបច្ចុប្បន្ននេះ ។ការទទួលមរណភាពរបស់សម្តេចជាស៊ីម ជាការបាត់បង់ដ៏ធំធេងចំពោះប្រជាជន
កម្ពុជា ហើយវៀតណាមក៏បាត់បង់មិត្ត ដ៏ស្មោះសរ ដែលមានការរួមចំណែកសកម្ម
ចូលក្នុងការរក្សា និងពង្រីកទំនាក់ ទំនងរវាងប្រទេសទាំងពីរវៀតណាមនិងកម្ពុជា។ ចំពោះការបាត់បង់នេះ យើង ខ្ញុំសូមផ្ញើរជូនគណបក្សប្រជាជនកម្ពុជា ព្រឹទ្ធសភា
រដ្ឋសភា រាជរដ្ឋាភិបាល ប្រជាជន កម្ពុជានិងសាច់ញ្ញាតិសម្តេចជាស៊ីមនូវការចូល
រួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត”។
ក្នុងថ្ងៃដដែល គណៈប្រតិភូនៃក្រសួង ស្ថាប័នរបស់វៀតណាមជាច្រើនក៏ បានមកគោរពវិញ្ញាក័្ខន្ធសម្តេចជាស៊ីមនិងសរសេរកំណត់ត្រាកាន់ទុក្ខនៅស្ថានទូត
កម្ពុជាផងដែរ៕