អំណរបុណ្យតេតសហគមន៍ដ៏កក់ក្តៅនៅអេហ្ស៊ីប

(VOVWORLD) - រួមជាមួយបរិយាកាសអំណរបុណ្យឆ្នាំថ្មីប្រពៃណីរបស់ប្រទេសជាតិ  នាថ្ងៃទី ៧ ខែកុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបបានរៀបចំកម្មវិធី "និទាឃរដូវមាតុភូមិឆ្នាំ ២០២៦" ដើម្បីស្វាគមន៍ឆ្នាំមមីអដ្ឋស័កនៅទីក្រុងគែរ។

អំណរបុណ្យតេតសហគមន៍ដ៏កក់ក្តៅនៅអេហ្ស៊ីប - ảnh 1សហគមន៍ជនវៀតណាមនៅអេហ្ស៊ីប (រូបថត៖ VOV-Cairo)

នៅក្នុងសុន្ទរកថាបើកកម្មវិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក ង្វៀន ណាម យឿង បានសម្តែងនូវបំណងប្រាថ្នាចង់ឲ្យបងប្អូនវៀតណាមទាំងអស់នៅអេហ្ស៊ីប នឹងចងចាំឫសគល់របស់ខ្លួន រក្សាអត្តសញ្ញាណវប្បធម៌ ប្រពៃណី និងភាសាជនជាតិ។;  បន្តផ្សព្វផ្សាយរូបភាពដ៏ស្រស់ស្អាតរបស់វៀតណាម ប្រជាជន និងវប្បធម៌វៀតណាមដល់មិត្តភក្តិ អេហ្ស៊ីប; រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍទំនាក់ទំនងមិត្តភាព ដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអេហ្ស៊ីប។ ចូលរួមក្នុងព្រឹត្តិការណ៍ឆ្នាំនេះ អ្នកស្រី ឡេ ថាញ់ ធុយ ដែលជាជនជាតិវៀតណាមរស់នៅប្រទេសអេហ្ស៊ីប បានចែករំលែកថា៖ “ជារៀងរាល់ឆ្នាំ បងប្អូនយើងតែងតែជួបជុំគ្នានៅស្ថានទូតដើម្បីអំណរបុណ្យតេត។ មនុស្សគ្រប់គ្នាមានការរំភើបរីករាយយ៉ាងខ្លាំងព្រោះមានតែមួយថ្ងៃក្នុងមួយឆ្នាំ ដែលមានអារម្មណ៍ដូចជាបានវិលត្រឡប់មកផ្ទះវិញអញ្ជឹង។ ទោះបីជានៅឆ្ងាយក៏ដោយ ខ្ញុំតែងតែតាមដានព័ត៌មានរបស់ប្រទេសជាតិ ហើយឃើញថា ប្រទេសវៀតណាមកំពុងអភិវឌ្ឍយ៉ាងខ្លាំង។ ខ្ញុំសូមជូនពរដល់ប្រជាជនវៀតណាមទាំងអស់នៅក្នុងប្រទេសអេហ្ស៊ីប និងនៅវៀតណាម ឲ្យមានសុខភាពល្អ និងវិបុលភាព”។

ក្នុងក្របខ័ណ្ឌនៃកម្មវិធី បងប្អូននៃសហគមន៍ជនវៀតណាមនៅអេហ្ស៊ីប និងមិត្តភក្តិអន្តរជាតិបានរីករាយជាមួយម្ហូបប្រពៃណីវៀតណាមដូចជានំអន្សម ហ្វើ និងនែមជាដើម៕


ប្រតិកម្មទៅវិញ

ផ្សេងៗ