![អនុរដ្ឋមន្រ្តីការបរទេសអាមេរិកទៅកាន់ចិនដើម្បីពិភាគ្សាអំពីបញ្ហាសន្តិសុខតំបន់ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_01_22/antony_blinken1.jpg) |
អនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken (រូបថត៖Reuters) |
(VOVworld) - អនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken នាថ្ងៃទី២១
មករា បានទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីជួបពិភាគ្សាជាមួយមជ្ឈដ្ឋាន
មន្ត្រីប្រទេសនេះអំពីវិធានការរក្សាសន្តិសុខក្នុងតំបន់ ក្រោយពីការសាកល្បងនុយ
ក្លេអ៊ែររបស់កូរ៉េខាងជើងនិងការបោះឆ្នោតមេដឹកនាំតៃវ៉ាន់ (ចិន)។ថ្លែងមតិនៅក្នុង
ជំនួបជាមួយសមភាគីចិនលោក Zhang Yesui លោក Blinken បានចាត់ទុកថា នេះ
ជាពេលវេលាដ៏សែនសំខាន់ដើម្បីដោះស្រាយបញ្ហាមួយចំនួនដែលប្រទេសទាំង
ពីរយកចិត្តទុកដាក់យ៉ាងខ្លាំង។លោក Blinken ជាមន្ត្រីការទូតជាន់ ខ្ពស់បំផុតរបស់
អាមេរិកទៅបំពេញទស្សនកិច្ចនៅចិនគិតតាំងពីការសាកល្បង នុយក្លេអ៊ែររបស់
កូរ៉េខាងជើងកាលពីថ្ងៃទី៦ មករា មក៕