អនុរដ្ឋមន្រ្តី Lê Quy Vương ទទួលជួបគណៈប្រតិភូជាន់ខ្ពស់នគបាលជាតិស៊ុយអែក
(VOVworld) - នារសៀលថ្ងៃទី២៩ តុលា នៅហាណូយ ឧត្ដមសេនីយ៍ឯក
Lê Quy Vương អនុរដ្ឋមន្រ្តីក្រសួងនគបាលវៀតណាម បានទទួលជួបជាមួយ
គណៈប្រតិភូជាន់ខ្ពស់នគបាលជាតិស៊ុយអែក ដឹកនាំដោយមេបញ្ជាការ
នគបាលជាតិស៊ុយអែកលោក Bengt Svensson ដែលកំពុងមកបំពេញទស្សនៈកិច្ច
ការងារនៅវៀតណាម។អនុរដ្ឋមន្រ្តី Lê Quy Vương បានវាយតម្លៃខ្ពស់ដំណើរ
ទស្សនៈកិច្ចមិត្តភាពជាផ្លូវការ របស់គណៈប្រតិភូជាន់ខ្ពស់ននគបាលជាតិស៊ុយអែកនៅវៀតណាមដោយជឿជាក់ថាដំណើរទស្សនៈកិច្ចលើកនេះនឹងទទួល
បានលទ្ធផលល្អប្រសើ រួមចំណែកបង្កើនចំណងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការ
រវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំង២។
|
ឧត្ដមសេនីយ៍ឯក Lê Quy Vương ទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់នគបាលជាតិ ស៊ុយអែក |
អនុរដ្ឋមន្រ្តី Lê Quy Vương បានអះអាងថា នៅពេលខាងមុខនេះ ភាគីទាំង២ត្រូវ
បន្តជម្រុញឪ្យបានខ្លាំងកិច្ចសហប្រតិបតិ្តការ ផ្លាស់ប្ដូរព័ត៏មានសណ្ដាប់ធ្នាប់
សន្តិសុខសង្គម លើកកំពស់សមត្ថភាពក្នុងជួរកម្មាភិបាលទាំងអស់ ដើម្បីរក្សា
ខ្ជាប់សន្តិសុខសណ្ដាប់ធ្នាប់នៃប្រទេសនិមួយៗ៕