អាល្លឺម៉ង-កូរ៉េខាងត្បូងអំពាវនាវឲ្យព្យុងយ៉ាងបោះបង់ចោលនូវ មហិច្ឆិតានុយក្លេអ៊ែររបស់ខ្លួន
![អាល្លឺម៉ង-កូរ៉េខាងត្បូងអំពាវនាវឲ្យព្យុងយ៉ាងបោះបង់ចោលនូវ មហិច្ឆិតានុយក្លេអ៊ែររបស់ខ្លួន - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_03_27/20140327_duc_han.jpg) |
អាល្លឺម៉ង-កូរ៉េខាងត្បូងអំពាវនាវឲ្យព្យុងយ៉ាងបោះបង់ចោលនូវមហិច្ឆិតានុយក្លេអ៊ែររបស់ខ្លួន
(Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ២៦ មិនា អធិកាបតីអាល្លឺម៉ង លោកស្រី Angela Merkel និងប្រធា
នាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun Hye បានអំពាវនាវឲ្យ សាធារណៈរដ្ឋប្រជាធិ
បតេយ្យប្រជាមានិតកូរ៉េបោះបង់ចោលនូវមហិច្ឆិតានុយក្លេអ៊ែររបស់ខ្លួននិងវិលត្រឡប
មកការចរចារ ៦ ភាគីដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េបន្ទាប់ពីព្យុងយ៉ាង
បានបាញ់កាំជ្រួចចំនួន ២ គ្រឿង។ ទាក់ទិន ដល់ការបាញ់កាំជ្រួចពោលខាងលើខុទ្ទកា
ល័យអគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានប្រកាសថា៖ នេះគឺជាសកម្មភាព
ផ្ទុយទៅនឹងនិន្នាការកសាងទំនុកទុកចិត្តក្នុងតំបន់។ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.
គ្រោងនឹងដំណើរកិច្ចប្រជុំសម្ងាត់អំពីបញ្ហានេះ នាថ្ងៃទី ២៨ មិនា តាមម៉ោងវៀតណាម៕