|
នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu (រូបថត៖VNP/AFP) |
(VOVworld) - ថ្លែងមតិនៅកិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រចាំសប្ដាហ៍នាថ្ងៃទី២២ ឧសភា
នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu បានប្រកាសថា រដ្ឋាភិបាល
សម្ព័ន្ធភាពបើកទូលាយនឹងអនុញ្ញាតិឲ្យអ៊ីស្រាអ៊ែលខំច្បាមយកដំណើរការសន្តិភាព
ជាមួយប៉ាឡេស្ទីនដោយមានការជួយឧបត្ថម្ភរបស់ប្រទេសនានានៅក្នុងតំបន់។
លោក Benjamin Netanyahu ចេញសេចក្ដីប្រកាសពោលខាងលើក្រោយពីដាក់ចេញ
ផែនការចុះហត្ថលេខាលើសម្ព័ន្ធភាពជាមួយគណៈបក្ស Yisrael Beytenu របស់អតីត
រដ្ឋមន្រ្តីការបរទេសលោក Avigdor Liberman។ការចុះហត្ថ លេខាកិច្ចព្រមព្រៀង
សម្ព័ន្ធភាពជាមួយគណៈបក្ស Yisrael Beytenu នឹងជួយរដ្ឋាភិបាលបង្កើនបរិមាណ
អាសនៈក្នុងរដ្ឋសភាពី៦១ឡើងដល់ទៅ៦៦អាសនៈក្នុងចំណោម អាសនៈសរុប
ទាំង១២០៕