ឥណ្ឌូណេស៊ីលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋប្រទេសចំនួន២៥
![ឥណ្ឌូណេស៊ីលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋប្រទេសចំនួន២៥ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_03_17/balihdimageswallpapers.jpg) |
ប៉ាលី -ទីមកដល់គួឲ្យទាក់ទាញរបស់ឥណ្ឌូនេស៊ី
(រូបថតៈ wallpaperocean.com) |
(VOVworld)-រដ្ឋមន្ត្រីទេសចរណ៍ឥណ្ឌូនេស៊ីលោក Arief Yahya នាថ្ងៃទី១៦មិនា
បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសនេះ នឹងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋ
នៃ ប្រទេសចំនួន២៥លើពិភពលោកសំដៅជម្រុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងនោះមានប្រទេសចិន កូរ៉េខាងត្បូង រុស្ស៊ីនិងជប៉ុន។ តាមលោក Yahya ថា គោលនយោបាយនេះនឹងជួយឥណ្ឌូនេស៊ីសម្រេចបានគោល ដៅទាក់ទាញ
បានភ្ញៀវទេសចរណ៍១០លាននាក់ក្នុងឆ្នាំ២០១៥ និងបង្កើនចំណូលជាតិ ពីបណ្តាវិស័យសេវ៉ាកម្មទេសចរណ៍។នាបច្ចុប្បន្ន ឥណ្ឌូនេស៊ី កំពុងអនុវត្តការ លើកលែងទិដ្ឋាការសម្រាប់ប្រទេសនិងតំបន់ដែនដីចំនួន១៥ ក្នុងនោះមាន ប្រទេសអាស៊ានចំនួន៩ផងដែរ៕