ឥណ្ឌាបើកការបង្ក្រាបទ្រង់ទ្រាយធំនៅ Kashmir បន្ទាប់ពីការវាយប្រហារភេរវកម្ម
(VOVWORLD) - បន្ទាប់ពីការវាយប្រហារភេរវកម្មដ៏បង្ហូរឈាមកាលពីថ្ងៃទី ២២ ខែមេសានៅតំបន់ Jammu & Kashmir ដែលបានបណ្តាលឱ្យមនុស្សចំនួន ២៦ នាក់បានស្លាប់ កងកម្លាំងសន្តិសុខឥណ្ឌាបានបើកការបោសសំអាតរុករកនៅក្នុងតំបន់ជាច្រើន។
រហូតមកដល់ពេលនេះ មនុស្សប្រមាណ ១.៥០០នាក់ រួមទាំងសាច់ញាតិរបស់ជនសង្ស័យ ត្រូវបានឃុំខ្លួនដើម្បីសាកសួរ។ រដ្ឋាភិបាលឥណ្ឌាបានឲ្យដឹងថា ប្រតិបត្តិការនេះគឺសំដៅទៅលើក្រុមភេរវករ និងអ្នកសម្របសម្រួលរបស់ពួកគេ ដោយមានគោលបំណងធានាសន្តិសុខក្នុងតំបន់។ លើសពីនេះ ផ្ទះសម្បេងយ៉ាងហោចណាស់ ១០ខ្នង រួមទាំងផ្ទះរបស់ជនសង្ស័យពីរនាក់ក្នុងការវាយប្រហារភេរវកម្ម គឺ Adil Ahmad Thoker និង Asif Sheikh ត្រូវបានបំផ្លាញ។
ឥណ្ឌាបើកការបង្ក្រាបទ្រង់ទ្រាយធំនៅ Kashmir ក្រោយការវាយប្រហារភេរវកម្ម។ រូបថត៖ រ៉យទ័រ |
រដ្ឋាភិបាលឥណ្ឌាកាលពីមុននេះ បានចោទប្រកាន់ប៉ាគីស្ថានជាអ្នកនៅពីក្រោយការវាយប្រហារ ដែលនាំទៅដល់ការផ្អាកសន្ធិសញ្ញាទឹកទន្លេឥណ្ឌូស និងការបណ្តេញអ្នកការទូតប៉ាគីស្ថាន។ ប៉ាគីស្ថានបានបដិសេធការជាប់ពាក់ព័ន្ធទាំងអស់ ហើយក៏បានចាត់វិធានការសងសឹកស្រដៀងគ្នានេះដែរ។ ស្ថានភាពតានតឹងរវាងប្រទេសមានអាវុធនុយក្លេអ៊ែរទាំងពីរបានបង្កើនហានិភ័យនៃជម្លោះក្នុងតំបន់។ សហគមន៍អន្តរជាតិអំពាវនាវឱ្យភាគីទាំងអស់មានភាពអត់ធ្មត់ និងស្វែងរកដំណោះស្រាយសន្តិភាព ដើម្បីដោះស្រាយភាពតានតឹងនាពេលបច្ចុប្បន្ន៕