វៀតណាមស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិទី ២០ លាន

(VOVWORLD) - នារសៀលថ្ងៃទី ១៥ ខែធ្នូ នៅតំបន់ពិសេស Phu Quoc ខេត្តអានយ៉ាង ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សហការជាមួយគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានរៀបចំពិធីស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិទី ២០លាន នៅអាកាសយានដ្ឋានអន្តរជាតិ Phu Quoc។
វៀតណាមស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិទី ២០ លាន - ảnh 1ពិធីស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិទី ២០ លាននៅអាកាសយានដ្ឋានអន្តរជាតិ Phu Quoc។ រូបថត៖ ត្រឹនកុងដាត/VOV

លោកស្រី Karolina Agnieszka Muskus ជនជាតិប៉ូឡូញ បានមកដល់ Phu Quoc វៀតណាមនារសៀលថ្ងៃទី ១៥ ខែធ្នូ តាមជើងហោះហើររបស់ LOT Polish Airlines គឺជាភ្ញៀវទេសចរអន្តរជាតិទី ២០លាន។

វៀតណាមស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិទី ២០ លាន - ảnh 2លោកស្រី Karolina Agnieszka Muskus ជនជាតិប៉ូឡូញជាភ្ញៀវទេសចរអន្តរជាតិទី ២០លានដែលមកវៀតណាមក្នុងឆ្នាំ២០២៥។ រូបថត៖ ត្រឹនកុងដាត/VOV

នេះជាលើកដំបូងក្នុងរយៈពេល ៦៥ ឆ្នាំនៃការបង្កើតនិងការអភិវឌ្ឍដែលទេសចរណ៍វៀតណាមបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ២០ លាននាក់ក្នុងមួយឆ្នាំ ដែលគូសសញ្ញាជំហានអភិវឌ្ឍថ្មីនៅក្នុងដំណើរការស្តារឡើងវិញ និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងទីផ្សារទេសចរណ៍សកល ហើយបានបញ្ជាក់ពីឋានៈ កិត្យានុភាព និងគុណសម្បត្តិប្រកួតប្រជែងនៃទេសចរណ៍វៀតណាមលើទូទាំងពិភពលោក។

វៀតណាមស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិទី ២០ លាន - ảnh 3លោក Ho An Phong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។ រូបថត៖ ត្រឹនកុងដាត/VOV

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក Ho An Phong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរអន្តរជាតិ ២០ លាននាក់ដែលមកកាន់វៀតណាម បានបង្ហាញពីទំនុកចិត្តកាន់តែខ្លាំងឡើងរបស់ភ្ញៀវទេសចរអន្តរជាតិចំពោះប្រទេសវៀតណាមដែលមានសុវត្ថិភាព រួសរាយរាក់ទាក់ គួរឲ្យទាក់ទាញ និងមានបទពិសោធន៍ច្រើន។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅ Phu Quoc ដែលជាមជ្ឈមណ្ឌលរមណីយដ្ឋាន លេងកម្សាន្ត និងទទួលបទពិសោធន៍កោះសមុទ្រដ៏វិសេសវិសាលរបស់វៀតណាម។ នេះក៏ជាទីកន្លែងសម្រាប់រៀបចំវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុងឆ្នាំ ២០២៧ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ