នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ចូលរួមសន្និសីទនគរបាលទូទាំងប្រទេស លើកទី៨១

(VOVWORLD) - នៅព្រឹកថ្ងៃទី១៥ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានចូលរួមក្នុងសន្និសីទនគរបាលទូទាំងប្រទេសលើកទី៨១។ សន្និសីទនេះបានពិនិត្យ និងវាយតម្លៃស្ថានភាព និងលទ្ធផលនៃការងារនគរបាលក្នុងឆ្នាំ២០២៥។ 
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ចូលរួមសន្និសីទនគរបាលទូទាំងប្រទេស លើកទី៨១ - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ចូលរួមសន្និសីទនគរបាលទូទាំងប្រទេសលើកទី៨១។ រូបថត៖ VOV

សន្និសីទនេះក៏បានបូកសរុបការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងអវិជ្ជមាន; ផ្សព្វផ្សាយ និងអនុវត្តបទបញ្ញត្តិ  ថ្មីចំនួនពីររបស់ការិយាល័យនយោបាយស្តីពីការងារស៊ើបការណ៍សម្ងាត់; បូកសរុបចលនាប្រឡងប្រណាំង "ដើម្បីសន្តិសុខមាតុភូមិ" ក្នុងឆ្នាំ២០២៥; និងបានបំផុសចលនាប្រឡងប្រណាំង "ដើម្បីសន្តិសុខមាតុភូមិ" ឆ្នាំ២០២៦ នៅក្នុងកម្លាំងនគរបាលប្រជាជន។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ចូលរួមសន្និសីទនគរបាលទូទាំងប្រទេស លើកទី៨១ - ảnh 2ទិដ្ឋភាពទូទៅនៃសន្និសីទ។ រូបថត៖ VOV

នៅក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានបញ្ជាក់ថា ក្នុងបុព្វហេតុការពារសន្តិសុខជាតិ ធានាសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម មន្ត្រីនិងយុទ្ធជននគរបាល បានប្រយុទ្ធយ៉ាងអងអាច់ក្លាហាននិងត្រៀមខ្លួនជាស្រេចដើម្បីសន្តិភាពនិងសុភមង្គលរបស់ប្រជាជន។ នាពេលខាងមុខ នាយករដ្ឋមន្ត្រីបានស្នើឱ្យកម្លាំងនគរបាលផ្តោតលើការធានាសន្តិសុខ និងសុវត្ថិភាពដាច់ខាតសម្រាប់មហាសន្និបាតបក្សលើកទី១៤ បោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងការបោះឆ្នោតក្រុមប្រឹក្សាប្រជាជនសម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។ ទន្ទឹមនឹងនោះ គួរតែការពារសន្តិសុខនយោបាយផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព ការពារគោលមាគ៌ា បុគ្គលិក សន្តិសុខ និងសុវត្ថិភាពទូទៅ។ រកឃើញ និងដោះស្រាយហានិភ័យនៃការវាយប្រហារតាមអ៊ីនធឺណិត ការលេចធ្លាយព័ត៌មាន បំប្លែងការពិត ការញុះញង់ និងការបំផ្លិចបំផ្លាញ ក៏ដូចជាលើកកម្ពស់ការផ្សព្វផ្សាយវិជ្ជមាន ដោយផ្តល់ព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលាដើម្បីណែនាំមតិសាធារណៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ